ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹក ដោយសារបុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯង ដោយចងកសម្លាប់ខ្លួនសង្ស័យថា ប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយប្រុសដទៃ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់លេខ១៧ ផ្ទះជួលជាន់ទី១ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងនេះ ឈ្មោះ កុយ អួក អាយុ៣៧ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិធ្លក ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងមានប្រពន្ធឈ្មោះ ឈន ស្រីកុល អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្នាក់នៅជាមួយគ្នា។
តាមប្រភពពតត៌មានពីប្រពន្ធសព ឈ្មោះ ឈន ស្រីកុលបានឱ្យដឹងថា ខ្លួនបានរៀបកាជាមួយជនរងគ្រោះនេះតាំងពីខែសីហា ឆ្នាំ២០១៦មកម្ល៉េះ ហើយក្រោយពីរៀបការរួចមក ចេះតែមានរឿងរកាំរកូសគ្នារហូត ហើយប្តីរបស់គាត់តែងតែប្រចណ្ឌរករឿងនាងរហូត លុះមកដល់យប់មុនពេលកើតហេតុ ខ្លួនបានខឹង និងប្តី ក៏ទៅដេកជាមួយបងស្រីនៅម្តុំរោងចក្រដែរ ហើយប្តីបានទៅរករឿងដល់បន្ទប់បងស្រីនោះ ហៅនាងឱ្យមកដេកបន្ទប់វិញ តែនាងមិនព្រម ប្តីក៏ដើរត្រឡប់មកបន្ទប់វិញតែឯងនៅម៉ោងប្រហែកជា៧យប់ ហើយខ្កួននាងជាប្រពន្ធបានដេកជាមួយបងស្រីដោយមិនបានដឹងរឿងអ្វីនោះទេ។
តាមប្រភពព័ត៌មានពីបងស្រីហ៊ន រចនា អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលជាន់ទី១ ក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅម៉ោ៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ គាត់បានដើរពីបន្ទប់គាត់ទៅបន្ទប់កូនគាត់ ដើម្បីងូតទឹកឱ្យចៅ ព្រោះកូនគាត់ទើបតែសម្រាលកូននៅក្បែរបន្ទប់ជនរងគ្រោះ ពេលដើរកាត់មុខបន្ទប់ស្រាប់តែប្រទះឃើញទ្វារជំហរ គាត់បានងាកមើលកៀនទ្វារ ក៏ឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ មិនដឹងថា ស្លាប់ពីពេលណាទេ។
ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងហៅសមត្ថកិច្ចកោសល្យវិច័យពិនិត្យឃើញថា សពពិតជាស្លាប់ដោយសាចងកប្រកដមែន ហើយបានប្រគល់សពទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ