ខេត្តព្រះសីហនុ៖ លំនៅឋានប្រជាពលរដ្ឋបានរងការឆាបឆេះដោយសារចរន្តអគ្គីសនី ។
ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ លី អ៊ូង ភេទស្រី មុខរបរលក់ចាប់ហួយ ស្នាក់នៅអចិន្ត្រៃយ៍ទីតាំងកើតហេតុ ។ អគ្គីភ័យបណ្តាលអោយឆេះផ្ទះទាំងស្រុង ហើយបាន អ្នកជិតខាងជួយប្រមូលសម្ភារចេញពីក្នុងផ្ទះបានប្រមាណ ២០ភាគរយ តែប៉ុណ្ណោះ។
ដោយមានការបញ្ជាផ្ទាល់ពីលោក ឆាយ សុគន្ឋដា អភិបាលស្រុកស្ទឹងហាវបានទំនាក់ទំនង កម្លាំងអធិការនគរបាលស្រុក មូលដ្ឋានកងរាជ អាវុធហត្ថ តំ បន់សឹករងស្រុក រួមជាមួយរថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុន ប្រេងឥន្ទនៈLHR ក្រុមហ៊ុនតេលា បានសហការគ្នាដើម្បីជួយពន្លត់ភ្លើងបានទាន់ពេលវេលា ពុំបានរាលដាលដល់ផ្ទះអ្នកជិតខាង បន្តទៀតឡើយ ដោយឆេះអស់តែមួយខ្នងដែលជាផ្ទះជនរងគ្រោះខាងលើ។
សម្ភារៈដែលបាត់បង់ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ខូចខាតលំនៅឋានដែលមានទំហំ៥ម៉ែត្រគុណ១១ម៉ែត្រ សង់អំពីឈើ ប្រក់សង្ក័សីឆេះអស់ទាំងស្រុង បាត់បង់ ប្រាក់ដុល្លារ ចំនួន៨០០០ដុល្លារ លុយរៀល ១០-០០០០០០រៀ ល (ដប់លានរៀល )និងមាសទម្ងន់ ៥ជី ៕ ឆ្លាម សមុទ្រ