ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលនាឡិការស្វុីស និង ជប៉ុន រៀបចំពិធីលោតម៉ុងសាយដើម្បីសុំ “សំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិហូរចូល និងអាយុយ៉ឺនយូរ”

ចែករំលែក៖

ភ្នំពេញ៖ មជ្ឈមណ្ឌលនាឡិការស្វុីស និងជប៉ុន បានរៀបចំពីធីលោតម៉ុងសាយ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំរកា ដែលមានសត្វមាន់តំណាងឆ្នាំនេះ ដើម្បីបណ្តេញនូវ រឿងមិនល្អចេញ ឬក៏វិញ្ញាណអាក្រក់ ហើយទទួលយកអំណរសាទរពីទេវតាឆ្នាំថ្មីឲ្យជួបតែ “សំណាងល្អ សុភង្គល ទ្រព្យសម្បត្តិហូរចូល និងអាយុយឺនយូរ” ។

លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិការស្វុីស និងជប៉ុនមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ លោក ស្រីលី គាវ អគ្គនាយិការមជ្ឈមណ្ឌលនាឡិការស្វុីស និងជប៉ុន តែងតែ ប្រារព្ធពីធីបុណ្យឡើង តាមលំអាននៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ព្រោះជាបុណ្យដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន ហើយនៅឆ្នាំ២០១៧នេះ បុណ្យត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨, ២៩ និង៣០ ខែមករា ដោយពិធីសែនព្រេន នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។

លោកបានបន្តទៀតថា ពិធីបុណ្យនេះត្រូវបានគេចាត់ទុកជាបុណ្យ ឈប់សម្រាកដ៏សំខាន់សម្រាប់ជនជាតិចិនដោយចាត់ទុកថា ពិធីបុណ្យនេះធ្វើឡើងដើម្បីសម្តែងនូវការគោរពដល់ទេវតា និងជីដូនជីតាសាច់សារលោហិត របស់ខ្លួន។ វាក៏ជាឱកាសសម្រាប់ជនជាតិចិន ក្នុងការបោសសម្អាតគេហដ្ឋានជាថ្មី ដើម្បីបណ្តេញរឿងមិនល្អ និងវិញ្ញាណអាក្រក់ ហើយទទួលយកសំណាងល្អនៅឆ្នាំថ្មីវិញ។ ដោយបានតុបតែងលម្អ នៅតាមបង្អួច និងទ្វារ ជាមួយនឹងក្រដាស ឬកំណាព្យពីរប្រយោគ ដែលមានពណ៌ក្រហម តំណាងឲ្យ«សំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិ និងអាយុយ៉ឺនយូរ»។

គួរបញ្ជាក់ថា ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននេះ ត្រូវបានប្រារព្ធឡើងនៅក្នុងបណ្តាប្រទេស និងដែនដីមួយចំនួន ដែលសម្បូរជនជាតិចិនរស់នៅមានដូចជា ចិនដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ថៃ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជានៅ China Towns និងនៅបណ្តាប្រទេសផ្សេងៗទៀត នៅលើពិភពលោក៕ សារីម

នាឡិកាស្វីស.៦

នាឡិកាស្វីស.១ នាឡិកាស្វីស.២ នាឡិកាស្វីស.៣ នាឡិកាស្វីស.៤ នាឡិកាស្វីស.៥
នាឡិកាស្វីស.៧ នាឡិកាស្វីស


ចែករំលែក៖