ការសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីការហាមចូលទឹកដីអាមេរិក សម្រាប់ពលរដ្ឋមកពីប្រទេសកាន់សាសនា អ៊ិស្លាម៧ផ្សេងគ្នាធ្វើឲ្យក្រុមហ៊ុនអាកាស ចរណ៍ជាច្រើនត្រូវកែទម្រង់ច្បាប់ហោះហើរ ជាថ្មី។
ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines ដែលមានជើងហោះហើរទៅកាន់ ទីក្រុងធំៗរបស់អាមេរិកចំនួន១១ទីក្រុង ពេលនេះត្រូវកែប្រែការហោះហើរ ដោយសារតែអ្នកដំណើរទៅកាន់អាមេរិកថយចុះ។ តាមការប្រកាសរបស់អ្នកនាំពាក្យក្រុម ហ៊ុន Emirate Airlines បានប្រកាសថា ក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរអាកាសយា និកនិងក្រុមពហុនិកាដើម្បីបំពេញទៅតាមច្បាប់របស់អាមេរិក។
ចំណែកក្រុមអាកាសចរណ៍ Atihad របស់អារ៉ាប់ក៏បានបញ្ជាក់ផងដែរថា នឹង អនុវត្តវិធីសាស្ត្រចាំបាច់ដើម្បីធានាដល់ ជើងហោះហើរទៅកាន់អាមេរិកមិនមាន ការរាំងស្ទះ។
ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ ជប៉ុន JAL ក៏បានប្រកាសថា នឹងចាប់ផ្តើមត្រួតពិនិត្យតឹងតែងសម្រាប់អ្នកដំណើរមកពី៧ប្រទេសស្ថិតនៅក្នុងបញ្ជីហាមចូល អាមេរិករបស់លោក ត្រាំ។ ក្រុមហ៊ុនអាកាស ចរណ៍ជប៉ុនក៏បានធ្វើទំនាក់ទំនងជាមួយក្រុមគយអាមេរិកដើម្បីបញ្ជាក់ឲ្យបានច្បាស់ ថា បុគ្គលប្រភេទណាដែលមិនអាចចូល ក្នុងទឹកដីអាមេរិកបាន។
កាលពីថ្ងៃទី២៧ ខែមករា ប្រធានា ធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចផ្អាកផ្តល់ទិដ្ឋាការសម្រាប់ពលរដ្ឋមកពី ប្រទេសចំនួន៧ក្នុងនោះមានប្រទេសស៊ីរី អីុរ៉ាក់ អីុរ៉ង់ សូម៉ាលី លីប៊ី ស៊ូដង និងយេ មែន។
ពាក់ព័ន្ធនឹងករណីនោះដែរ ក្រុមហ៊ុន នៅតំបន់អឺរ៉ុបក៏ជួបនូវផលលំបាកជាច្រើនក្នុងការហោះហើរចូលទៅកាន់អាមេរិក ដោយក្រុមហ៊ុនត្រួវត្រួតពិនិត្យអ្នកដំណើរឲ្យបានហ្មត់ចត់បំផុត ខ្លាចមានពលរដ្ឋមកពីប្រទេសហាមប្រាមខាងលើ៕ ម៉ែវ សាធី