ព័ត៌មានទាន់ហេតុការណ៍៖

សពពលករខ្មែរម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ ត្រូវបានមន្ត្រីជំនាញច្រកទ្វារប៉ោយប៉ែត សហការជាមួយសមត្ថកិច្ចថៃបញ្ជូនឲ្យសាច់ញាតិ

ចែករំលែក៖

ប៉ោយប៉ែតៈ សពពលករខ្មែរម្នាក់ស្លាប់គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ ត្រូវបានមន្ត្រីជំនាញច្រកទ្វារអន្តជាតិ សហការជាមួយសមត្ថកិច្ចថៃ បញ្ជូនមកឲ្យសាច់ញាតិតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

សមត្ថកិច្ចច្រកទ្វារអន្តជាតិប៉ោយប៉ែតប្រាប់ថា សពររងគ្រោះមានឈ្មោះ ឈឿម វ៉ែន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិទំពួង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប បានចូលទៅធ្វើការទៅប្រទេសថៃ ធ្វើការជាកម្មករនៅខេត្តប្រាជិនបុរី ហើយបានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍(ជិះម៉ូតូបុកគ្នា)កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបញ្ជាក់ថាៈ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ សហការជាមួយអាជ្ងាធរពាក់ពន្ធ័ថៃ បានបញ្ជូនសពពលករខ្មែររងគ្រោះខាងលើ តាមរយៈរថយន្តដឹកសពរបស់ថៃមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកផ្ទេររថយន្តនៅក្នុងវត្តបាលិលេយ្យ ដើម្បីឲ្យសាច់ញាតិដឹកសពបន្តយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរនៅឯស្រុកកំណើត ៕ វណ្ណា

vanna (2) vanna vanna (1)


ចែករំលែក៖