ព័ត៌មានទាន់ហេតុការណ៍៖

ឃើញនាងក្រមុំចូលបន្ទប់ទឹកតាមចាប់រំលោភ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់តាម ចាប់ ខ្ទប់មាត់ ច្របាច់ និង ឱប ថើប យ៉ាង ញក់ញី រួច ធ្វើ សកម្មភាព រំលោភ នារី វ័យក្មេង ស្រស់ ស្អាត ម្នាក់ ខណៈ ចូល បន្ទប់ទឹក កន្លែងធ្វើការជាមួយគ្នាតែដោយសារឃើញនាងយំ ដោយ ការ ឈឺចាប់ ខ្លាំង ពេក ក៏ ព្រ លែង វិញ ។

នារី វ័យក្មេង ស្រស់ ស្អាត រង គ្រោះ ឈ្មោះ ស . ល អាយុ ១៨ ឆ្នាំ ជា កម្មករ ផលិត ទឹក សុទ្ធ ចំណែក ជនសង្ស័យ ឈ្មោះ លុយ ខុ ម ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជា កម្មករ ទឹក សុទ្ធ ជាមួយ គ្នា ស្នាក់ នៅ ភូមិ ត្រពាំង ក្រសាំង សង្កាត់ ត្រពាំង ក្រសាំង ខណ្ឌ ពោធិ៍ សែន ជ័យ ។

ប្រភពពីកន្លែងកើតហេតុបាន ឲ្យ ដឹង ទៀត ថា កាលពី វ លា ម៉ោង ៥ ល្ងាច ថ្ងៃ ទី ២៦ ខែមករា ឆ្នាំ ២០១៧ ខណៈ នារី រង គ្រោះ ចូល បន្ទប់ទឹក កន្លែងធ្វើការ ស្រាប់តែ ជនសង្ស័យ បាន រុញ ទ្វារ ចូល ទៅ តាម ហើយ ចាប់ នាង ខ្ទប់មាត់ ច្របាច់ និង ឱប ថើប យ៉ាង ញក់ញី រួច ព្យាយាម រំលោភ តែ ដោយសារ នាង យំ ទាំង ក្តី ឈឺចាប់ ខ្លាំង ពេក ជនសង្ស័យ ក៏ ផ្អាក សកម្មភាព ធ្វើ ឲ្យ នាង មាន ឱកាស ធាក់ ទ្វារ រត់ ចេញ មក ក្រៅ វិញ តែ នារី រង គ្រោះ មិន បាន ស្រែក ហើយ ក៏ មិន បាន ប្តឹង សមត្ថកិច្ច ដែរ ។

ប្រភពដដែល បានបន្តទៀតថា ដោយ ឃើញ នារី រង គ្រោះ មាន ទឹកមុខ ស្រពាប់ ស្រពោន រហូត នៅ ថ្ងៃ ទី ៣០ ខែមករា ឆ្នាំ ២០១៧ ឪពុក ម្តាយ និង បងប្អូន នារី រង គ្រោះ ក៏ បាន សួរ ដេញដោល ទើប បែកធ្លាយ ថា ជនសង្ស័យ ចាប់រំលោភ ក៏ ប្តឹង សមត្ថកិច្ច ឲ្យ ចាប់ខ្លួន នៅ វេលា យប់ ថ្ងៃ នោះ តែ ម្តង ។

នៅ ចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ បាន សារភាព ថា ខ្លួន ពិតជា បាន ប៉ុនប៉ង ចាប់រំលោភ នារី រង គ្រោះ ពិតប្រាកដ មែន ប៉ុន្តែ មិន បាន សម្រេច ទេ ដោយសារ តែ ឃើញ នាង ឈឺចាប់ ខ្លាំង ពេក ។

សមត្ថកិច្ច បញ្ជាក់ ថា សាច់ញាតិ ទាំង សងខាង បាន សុំ ធ្វើការ សម្របសម្រួល គ្នា ក្រៅ ប្រព័ន្ធ ដោយនៅ រសៀល ថ្ងៃ ទី ១ ខែកុម្ភៈ ឆ្នាំ ២០១៧ ភាគី ខាង ស្រី ទាមទារ ១ ពាន់ ដុល្លារ តែ ដោយ ឃើញ ឪពុក ម្តាយ ខាង ប្រុស ក្រីក្រ ពេក ក៏ បញ្ចុះ មក ត្រឹម ៥០០ ដុល្លារ ហើយដោយ សារ តែ ភាគី ជនសង្ស័យ នៅ តែ មិន មាន លទ្ធភាព ទៀត ទើប ប្រគល់ ឲ្យ សមត្ថកិច្ច ចាត់ការ តាម ផ្លូវច្បាប់ តែ ម្តង ៕សុខាសែនជ័យ

S

S

image2


ចែករំលែក៖