ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តកែច្នៃផ្ទុកដំឡូងមី លើសចំណុះផ្ទុះកង់ក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តរតនគិរី ៖ គោយន្តកែច្នៃចំណុះ១,៥តោន ផ្ទុកដំឡូងមី ចេញពីស្រុកលំផាត់ ឆ្ពោះមកក្រុងបានលុង បោះពួយយ៉ាងលឿន តាមបណ្តោយផ្លូវជាតិិលេខ៧៦ ខណៈមកដល់ចំណុច ហួសអូរកាច់ចង្កេះ ប្រមាណ១០០ ម៉ែត្រ ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី បានផ្ទុះកង់មុខផ្នែកខាងស្តាំមួយគ្រាប់ រ៉េចង្គូតធ្លាក់ប្រឡាយដងផ្លូវ ក្រឡាប់ផ្ងារជើងជះដំឡូងមី ខ្ចាត់ខ្ចាយ កប់អ្នករួមដំណើរម្នាក់ រងរបួសធ្ងន់។ រីឯ អ្នកបើកបរភ័យរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរបង្កឡើងដោយខ្លួនឯងនេះបាន កើតឡើងកាលពីវេលាម៉ោង ១២និង៥២នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក ជុំ ទូច មេប៉ុស្ថិល្បាំង១ បានអោយដឹងថា កាលពីវេលាម៉ោងខាងលើ ឃើញគោយន្តកែច្នៃចំណុះ១,៥តោនផ្ទុកដំឡូងមីពេញណែនបោះពួយយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែផ្ទុះកង់មុខលាន់សូរដូចគ្រាប់ផ្លោង បន្ទាប់មកគោយន្ត ក៏រេចង្កូតស្លេវ ទៅម្ខាងចិញ្ចើមផ្លូវ ហើយធ្លាក់ក្នុងប្រឡាយក្រឡាប់ផ្ងាជើងនៅទីនោះតែម្តង។

លោកមេប៉ុស្តិ៍បន្តថា អ្នកបើកបរត្រូវបានស្គាល់ឈ្មោះ រាគ ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មិនមានរងរបួស រត់គេចខ្លួនបាត់។ និងអ្នករួមដំណើរជាកម្មករលើកដំឡូងមី ចំនួនពីរនាក់ ១. ឈ្មោះ ណាត សុខា ភេទប្រុសអាយុ២៩ ឆ្នាំជនជាតិខ្មែរ រងរបួសធ្ងន់ ដំឡូងមីកប់ពីលើទំរាំគោសយកបាន ២. ឈ្មោះ អ៑ុក សុភ័ក្ត ភេទប្រុសអាយុ២៨ ឆ្នាំជនជាតិខ្មែរ រងរបួសស្រាល អ្នកទាំពីរ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ត្រូវរថយន្តសង្គ្រោះ បន្ទាន់នៃស្នងការដ្ធាននគរបាលខេត្តដឹកបញ្ធ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកគោយន្តកែ ខូចខាតជើងគ្រោមស្ទើរតែទាំងស្រុងត្រូវសមត្ថកិច្ចនាំមករក្សាទុកនៅប៉ុស្ថិល្បាំងមួយរង់ចាំដោះស្រាយជាក្រោយ។ វុទ្ធឦសាន្ត

13 14 15 16 9 8 10 11 12


ចែករំលែក៖