ព័ត៌មានទាន់ហេតុការណ៍៖

កកស្ទះនៅច្រកទ្វារអន្តរជាតិ ជារៀងរាល់ថ្ងៃ ព្រោះកំណើនសេដ្ឋកិច្ចមានការកើន ហើយរថយន្តដឹកទំនិញពីថៃមានចំនួន២៥០ទៅ៣០០គ្រឿងក្នុង១ថ្ងៃ

ចែករំលែក៖

ប៉ោយប៉ែតៈ តំបន់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតមានលក្ខណៈតូចចង្អៀត ហើយកំណើននៃប្រព័ន្ធសេដ្ឋកិច្ចមានការកើនឡើងជារៀងរាល់ឆ្នាំ ។

ចំពោះភ្ញៀវទេសចរណ៍ ក៏៏មានការកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះហើយបានធ្វើឲ្យច្រកទ្វារអន្តរជាតិកកស្ទះទៅលើផ្លូវសាធារណៈ ហើយរថយន្តដឹកទំនិញ ពីព្រះរាជាណាចក្រថៃចូលមកតាមច្រកទ្វារអន្តជាតិ ពី២៥០គ្រឿងទៅ៣០០គ្រឿង ក្នុងមួយថ្ងៃ មិនគិតអំពីបញ្ហា រថយន្តទេសចរណ៍ ។ នេះតាមការលើកឡើងលោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន នាពេលកន្លងមកថ្មីៗ ក្នុងសាលាក្រុងប៉ោយប៉ែត ។

លោកថា ដូច្នេះរាជរដ្ឋាភិបាល មើលឃើញអំពីការកកស្ទះនៅច្រកទ្វារអន្តជាតិនេះហើយ បានទំនាក់ទំនងការទូតជាមួយព្រះរាជាណាចក្រថៃ បើកច្រកមួយទៀត គីច្រកទ្វារអន្តជាតិ ស្ទឹងបត់ ចំណែកច្រកអន្តរជាតិនេះ គីបម្រើតែវិស័យឧស្សហកម្ម និងពា
ណិជ្ជកម្មសម្រាប់ដឹកទំនិញចូល ដើម្បីទុកច្រកទ្វារអន្តជាតិប៉ោយប៉ែតលើតែវិស័យទេសចណ៍មួយផ្នែកគត់ ហើយយើងកំពុងដោះស្រាយទៅលើវិស័យផលប៉ះពាល់លើដីប្រជាពលរដ្ឋចំពោះផ្លូវដែលយើងត្រូវការសាងសង់នៅពេលខាងមុខនេះ តាមរយៈការដោះស្រាយផលប៉ះពាល់នៃគណៈកម្មការអន្តរក្រសួង។

លោកបន្តថា ក្នុងនោះលើក ឡើងអំពីបញ្ហាផ្លូវដែកដែលស្ថាបនាពីក្រុងសេរីសោភណ្ឌមកដល់បច្ចប្បនគីមានគំរោងប្ដេជ្ញាចិត្តឧ្យចប់១០០ភាគរយក្នុងឆ្នាំ២០១៧នេះ ដូច្នេះផ្លូវដែកនេះ ដំណើរការបស់ក្រុមហ៊ុនម៉ៅការសាងសង់កំពុងសម្រុក ។ រីឯស្ពានមិត្តភាពកម្ពុជា ថៃ ដែលតភ្ជាប់ពីព្រះរាជាណាចក្រថៃ មកកម្ពុជា ធ្វើហើយបាន១០០ភាគរយ ផ្លូវដែកដែល តភ្ជាប់ពីស្ពានដែកកម្ពុជា ថៃមកដល់ស្ថានីយរថភ្លើងក៏ធ្វើហើយបាន១០០ភាគរយ ត្រង់ចំណុចនោះ ហើយដែលជាចំណុចលំបាកបំផុតយើងមានការយឺតយ៉ាវ ព្រោះចំណុចនោះ ជាចំណុចទីប្រជុំជន ប្រជាពលរដ្ឋធ្វើ ចរាចរណ៍ដូច្នេះហើយ ជួបការលំបាកក្នុងការស្ថាបនា មានរយៈពេលយូរ ហើយការវាយតម្លៃមកលើស្ថានភាពសាងសង់ផ្លូវរថភ្លើងនេះ គឺនៅខែមីនា និងខែមេសា ឆ្នាំ២០១៧ខាងមុខ នឹងអាចដំណើរការជាផ្លូវការឲ្យប្រើប្រាស់ ៕ វណ្ណា

67 ae (2) ae (3) Untitled-1 ae (1)


ចែករំលែក៖