ព័ត៌មានទាន់ហេតុការណ៍៖

ស៊យជាន់លើស៊យ! រថយន្តបុកដួលរបួសហើយ មានជនឆ្លៀតឱកាសលួចទូរស័ព្ទ និងលុយ១ពាន់ដុល្លារទៀត

ចែករំលែក៖

ភ្នំពេញ៖ នារី២នាក់បានរងរបួសធ្ងន់ ស្រាល ហើយក៏ត្រូវជនឆ្លៀតឱកាសមកលួចយកទូរស័ព្ទនឹង លុយ១០០០ដុល្លារទៀត ខណៈមានរថយន្ដឡិចស៊ីស មួយគ្រឿងបើកមកបុក ម៉ូតូមួយគ្រឿងZOOMER-X ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ត្រង់ចំណុច ជិតក្លឹបRCA ផ្លូវព្រះនរោត្ដម កែងនិងផ្លូវ លេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញនារី២នាក់ជិះមូ៉តូ ZOOMER-X មួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះនរោត្ដម ក្នុងទិសដៅពី ជើងទៅត្បូង ទើបតែចេញពីញុាំអី ហើយជិះទៅផ្ទះវិញ ស្រាប់តែមាន រថយន្ដឡិចស៊ី មួយគ្រឿង ពណ៌ទឹកដោះគោ អត់ចាំស្លាកលេខ បើកដោយ បុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៣៦០ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលមកបុក ម៉ូតូខាងលើ ពេញទំហឹងបណ្ដោយអោយភាគីខាងម៉ូតូ ហោះទៅបោកនឹងថ្នល់រងរបួសធ្ងន់ស្រាល ភ្លាមៗនោះភាគីបុរស ដែលបើករថយន្ដបង្ក បានបើករត់គេចខ្លួចបាត់ស្រមោលតែមង្ត។ ភ្លាមៗនោះក៏ត្រូវជនឆ្លៀតឱកាសមកលួចយកទូរស័ព្ទ និងលុយ១០០០ដុល្លារទៀត។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវរថយន្ដសាមុយដឹកទៅមន្ទីរពេទ្យ ចំណែកម៉ូតូខាងលើសមត្ថកិច្ចបានវាស់វែង និង យកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលបឹងកេងកង១ រង់ចាំម្ចាស់មូ៉តូមកទទួល ៕ ស រស្មី

image1 image2


ចែករំលែក៖