ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងកំពុងបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំងក្រោយដកតំណែងអគ្គនាយកចារកម្មជាតិ

ចែករំលែក៖

ក្រោយពេលមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ពេលកន្លងមកថ្មីៗបានប្រកាសដកតំណែង អគ្គនាយកភ្នាក់ងាចារកម្ម ការដកតំណែងនោះបង្ហាញយ៉ាងច្បាស់ថា នៅក្នុងជួររដ្ឋាភិបាលកូរ៉េខាងជើង កំពុងប្រឈមនឹងការបែកបាក់ជាទ្រង់ទ្រាយធំ។

នេះជាព័ត៌មានស្ថិតនៅក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលសន្តិសុខជាតិ កូរ៉េខងត្បូងបានប្រកាសជាសាធារណៈ ។ កាលពីសប្តាហ៍កន្លងមក មេដឹកនាំគីម ជុងអ៊ុន បានដកតំណែងរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Kim Won Hong ដោយចោទប្រកាន់ពីបទប្រើប្រាស់អំណាច ខុសច្បាប់។ នេះជាករណីថ្មីបំផុតដែលមន្ត្រីជាន់ខ្ពស់ត្រូវបានដកតំណែង ។

ការដកតំណែងមន្ត្រីជាន់ខ្ពស់គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើងកំពុងតែបែកបាក់ផ្ទុៃក្នុងយ៉ាងខ្លាំង ហើយមេដឹកនាំ មិនទុកចិត្តទៅលើមន្ត្រីរបស់ខ្លួនទៀតឡើយ សូម្បីតែមន្ត្រីជាន់ខ្ពស់ដែលធ្លាប់ជួយជ្រោមជ្រេងពេលចូលកាន់អំណាច។

សកម្មភាពខាងលើហើយបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់មួយចំនួនធំនៅក្នុងក្រសួងការបរទេស ពិសេសមន្ត្រីដែលកាន់ទូតនៅក្រៅប្រទេស គឺមិនហ៊ានចូលស្រុកទៀតឡើយ គឺមានមួយចំនួន ដែលមានប្រព័ន្ធកូននៅក្រៅ ស្រាប់គឺសុំភៀសខ្លួននយោបាយមិនចូលកូរ៉េខាងជើងឡើយ នៅសល់តែមន្ត្រីដែលមានបងប្អូន ប្រពន្ធកូននៅក្នុងស្រុក ទើបមិនហ៊ានរត់ចោល ខ្លាចសាច់ញាតិត្រូវទទួលទោសជំនួស៕ ម៉ែវ សាធី

ong co quan tinh bao trieu tien


ចែករំលែក៖