ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយរឿង សម រង្ស៊ី ទាក់ទងជាមួយនារីបម្រើការក្នុងភោជនីយដ្ឋានមួយ

ចែករំលែក៖

ភ្នំពេញ ៖ អស់ពីការទម្លាយរឿងអាស្រូវ ខ្សែអាត់សំឡេងរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិជាច្រើនរូបពាក់ព័ន្ធនឹងល្បែងស្នេហានោះកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៧ គណនីហ្វេសប៊ុកឈ្មោះ«សីហា» បានបន្តទម្លាយសំឡេងឆ្លើយឆ្លងរវាងលោក សម រង្ស៊ី នឹងនារីវ័យក្មេងម្នាក់។

ហ្វេសប៊ុករបស់ឈ្មោះ «សីហា» បាន សរសេរដាក់ចំណងជើងថា «ផ្ទុះរឿងអាស្រូវ ដល់មេដំបូលបក្សសង្គ្រោះជាតិ ៖ លោក សម រង្ស៊ី សេពកាមជាមួយនារីបម្រើការក្នុងភោជនីយដ្ឋានម្ហូបអឺរ៉ុប! វគ្គ១ »។

ក្រៅពីបង្ហោះខ្សែអាត់សំឡេងម្ចាស់ ហ្វេសប៊ុកបានសរសរេរៀបរាប់ខ្លឹមសារ ទាំងស្រុងដូចខាងក្រោម៖

ដើមឆ្នាំ២០១៧នេះគឺជាឆ្នាំកក្រើកឡើង រឿងអាស្រូវកាមគុណក្នុងបក្សសង្គ្រោះ ជាតិ។ បក្សប្រឆាំងមួយនេះថោកអស់សាច់ គឺតំណាងរាស្រ្តម្នាក់ៗសុទ្ធតែប្រឡូក ប្រឡាក់ដោយរឿងអាស្រូវស្រីញីល្បែង ស៊ីសង ពាលាអាវាសែ ឥឡូវចូលដល់រឿងអាស្រូវផ្លូវភេទរបស់ថ្នាក់ដឹកនាំកំពូលគណ បក្សសង្គ្រោះជាតិថែមទៀត ។

ពិតជាស្អុយគគ្រុកពេញបក្សគឺរាប់តាំងពីថ្នាក់ដឹកនាំកំពូលរបស់គណបក្ស មន្ត្រីជាន់ ខ្ពស់គ្រប់កម្រិតដែលសុទ្ធតែជាអ្នកតំណាង រាស្ត្រដណ្តើមប្តីប្រពន្ធ ផិតក្បត់ សហាយ ស្មន់នឹងគ្នាដោយមិនគិតពីតម្លៃសីលធម៌សង្គមអ្វីបន្តិចសោះគឺពួកគេល្មោភកាម គុណហួសហេតុ ។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំង អស់គ្នា សូមស្តាប់ និងពិចារណានេះជាការពិតមួយដែលនាងខ្ញុំសូមទម្លាយឲ្យបងប្អូនបានដឹងនូវចរិតល្មោភកាមតណ្ហារបស់ លោក សម រង្ស៊ី ដែលទាំងបងប្អូនក៏ដូចជាខ្ញុំ និងគ្រួសារខ្ញុំតែងតែលើកតម្កើងគាត់ថា លោកប្រធានៗនោះ! ការពិតគាត់ថោក ទាបជាទីបំផុត! គឺមួយថ្ងៃៗលោកប្រធានកាលនៅក្នុងស្រុក តែងតែមានកម្មវិធីជួបជុំគ្នាផឹកស៊ីសប្បាយម្ហូបអឺរ៉ុបឆ្ងាញ់ៗ ចាយ លុយខ្ជះខ្ជាយដែលបានមកពីជំនួយរបស់បងប្អូនពីក្នុងនិងក្រៅប្រទេសក្រោមហេតុ ផលថា យកទៅជួយប្រជាពលរដ្ឋ តែការ ពិតទៅសប្បាយជាមួយស្រីញីអូនបងយ៉ាង រំភើយ ។

ជានិច្ចកាលលោក សម រង្ស៊ី គាត់បានចេញទៅដេកសប្បាយជាមួយស្រីម៉ាស្សា និងសូម្បីតែស្រីបម្រើការក្នុងភោជនីយដ្ឋាន ដែលនាងមានជីវភាពក្រខ្សត់មកពីខេត្តធ្វើការនៅភ្នំពេញដើម្បីសន្សំលុយកាក់ទុក ជូនគ្រួសារក៏ត្រូវបានលោក សម រង្ស៊ី ឃើញពួកនាងស្អាត ក្មេង ក៏ល្បួងលួង លោមទាក់ទងរហូតយកនាងទៅដេករួម រ័កសេពកាមជាញឹកញាប់ ។

នាងខ្ញុំបានដឹងរឿងរ៉ាវជាច្រើនពីមិត្ត ភក្ដិដែលជាស្រីកំណាន់របស់តំណាងរាស្ត្រ បក្សប្រឆាំងមួយរូប ហើយអ្នកតំណាង រាស្ត្ររូបនោះហើយជាអ្នកធ្លាប់ទៅដើរលេង សប្បាយស៊ីចុកស្រីញីជាមួយលោកប្រធាន សម រង្ស៊ី នៅតាមកន្លែងម៉ាស្សា និងនៅ ភោជនីយដ្ឋានមួយចំនួន។ ថ្ងៃនេះនាងខ្ញុំសូមបង្ហាញសម្តីលែបខាយទាក់ទងគ្នារវាង លោក សម រង្ស៊ី ជាមួយនារីម្នាក់ឈ្មោះ ផល ជាអ្នកបម្រើការងារនៅក្នុងភោជនីយដ្ឋានបរទេសបន្ទាប់ពីលោកប្រធានបាន ដេកសេពកាម និងទទួលការបម្រើផ្លូវភេទយ៉ាងកក់ក្តៅជាមួយនាងជាច្រើនដងរួច មកហើយនោះ។ ដោយប្រើពាក្យសម្តីផ្អែម លួងលោម បោកបញ្ឆោត បានធ្វើឲ្យអាផល ទន់ចិត្ត និងរហូតហ៊ានប្រថុយខ្លួនប្រាណ ឲ្យលោក សម រង្ស៊ី ទើបធ្វើឲ្យលោក សម រង្ស៊ី ចូលចិត្តចង់ទៅជួបអាផលម្តងហើយម្តង ទៀតដើម្បីបានសេពកាមជាមួយនាង។ មានពេលខ្លះដោយសប្បាយពេកលោក សម រង្ស៊ី តែងតែនៅក្នុងហាងយូរ និងចេញ ក្រោយគេជានិច្ច ៕

image


ចែករំលែក៖