ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមណ្ឌលសុខភាពអូរគ្រៀងត្រូវបានដោះលែងឱ្យមានសេរីភាព

ចែករំលែក៖

 

ខេត្តក្រចេះ ៖ ប្រធានមណ្ឌលសុខភាព អូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះដែលរង ការប្តឹងពីនារីជាស្រីកំណាន់របស់ខ្លួននោះត្រូវបានតំណាងអយ្យការសាលាដំបូងខេត្ត ក្រចេះសម្រេចដោះលែងឱ្យមានសេរីភាព វិញហើយកាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមហេតុផលមិនមាន ភស្តុតាងដាក់បន្ទុក ។

ជាមួយនឹងការសម្រេចដោះលែងលោក សឹម ចាន់វាសនា ហៅពេទ្យមឿន ប្រធាន មណ្ឌលសុខភាពអូរគ្រៀង អាយុ៤៧ឆ្នាំ រស់នៅឃុំអូរគ្រៀង ស្រុកសំបូរឱ្យមាន សេរីភាពវិញនេះត្រូវបានលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ឱ្យដឹងថា ការដោះលែងនេះដោយសារមិនមានភស្តុតាងដាក់បន្ទុកដូចការចោទប្រកាន់ របស់នារីរងគ្រោះជាដើមបណ្តឹងនោះទេ ។

លោកបានបន្តថា ការដែលស្ត្រីជាដើមបណ្តឹងប្តឹងប្រធានមណ្ឌលសុខភាពនេះគឺជាការយល់ច្រឡំនឹងគ្នា ណាមួយដើម បណ្តឹងគាត់បានដកពាក្យបណ្តឹងវិញហើយ ការដោះលែងនេះក៏មានធ្វើកិច្ចសន្យាជា មួយគ្នាដោយឱ្យលោកប្រធានមណ្ឌលសុខ ភាពឈប់ប៉ះពាល់ជាមួយគ្រួសារនារីជា ដើមបណ្តឹង ឈប់គំរាមកំហែង មិនត្រូវដើរបរិហារកេរ្តិ៍លើនារីរងគ្រោះនិងក្រុមគ្រួសារ ឡើយ ។

ការណ៍ដែលនារីរងគ្រោះដាក់ពាក្យ បណ្តឹងប្តឹងលោកប្រធានមណ្ឌលសុខភាពរូបនេះក្រោយពីលោកប្រធានមណ្ឌលបាន បើករថយន្តសាមុយពេទ្យបំបុកនាងពេលកំពុងជិះម៉ូតូជាមួយមនុស្សប្រុសម្នាក់ផ្សេង ទៀតកាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៧ ដោយសារតែភ្លើងប្រចណ្ឌ ព្រោះ នារីរងគ្រោះជាស្រីកំណាន់របស់គាត់។ មិនត្រឹមតែប៉ុណ្ណោះក្រោយពីបើករថយន្តសាមុយបុកហើយនោះប្រធានមណ្ឌលសុខ ភាពរូបនេះក៏បានបង្កហិង្សាធ្ងន់ធ្ងរទៅលើ រូបនារីរងគ្រោះជាស្រីកំណាន់ដោយវាយធ្វើបាបនិងដោះយកគ្រឿងអលង្ការពីខ្លួននាងទៀត ។

ក្រោយពីកើតហេតុនារីរងគ្រោះបាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដោយបានចោទប្រកាន់ជាច្រើនបទល្មើស ដោយចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត មានលាក់ទុកកាំភ្លើងវែងខ្លីខុសច្បាប់ និងបានបង្កហិង្សាមកលើរូបនាងរួមនឹង មិត្តភក្តិ។

ក្រោយពីនារីរងគ្រោះដាក់ពាក្យបណ្តឹងហើយនោះទីបំផុតនគរបាលសម្រេចចាប់ ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ធុច បញ្ចៈសន្តិភាព ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តដោយចោទប្រកាន់ពីបទ ប្លន់ ហើយនគរបាលក៏បានចុះអនុវត្តចាប់ខ្លួនកាលពីកាលពីរសៀលថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៧នៅក្នុងមណ្ឌលសុខភាពសុខភាពអូរគ្រៀងដែលមានទីតាំងស្ថិតនៅ ក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

គួរបញ្ជាក់ថា លោកប្រធានមណ្ឌល សុខភាពអូរគ្រៀង និងនារីរងគ្រោះឈ្មោះ ម៉ុច ស្រីដា អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំជា មួយគ្នា។ នាង ម៉ុច ស្រីដា បានអះអាងថា នាងជាអតីតគូស្នេហ៍កំណាន់ចិត្តរបស់លោកគ្រូពេទ្យរូបនេះនិងធ្លាប់មានទំនាក់ ទំនងស្នេហាជាមួយគ្នាមានរយៈពេលជាង៧ឆ្នាំមកហើយ។ ក្រោយមកនាងក៏បានសុំបែកគ្នាជាមួយនឹងលោកគ្រូពេទ្យរូបនេះ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃមុនថ្ងៃកើតហេតុ ដោយហេតុផលថាលោកគ្រូពេទ្យនេះមានប្រពន្ធកូនទើបនាងមិនអាចរួមរស់នៅជា មួយគ្នាបានយូរអង្វែង ។

នារីរងគ្រោះបានបន្តថា ក្រោយពីនាង សុំបែកគ្នាមកលោកគ្រូពេទ្យម្នាក់នេះមិនព្រមឡើយ និងបានគំរាមសម្លាប់ចោលមួយ ពូជដោយសម្លាប់ក្នុង១ឆ្នាំម្នាក់រហូតដល់ យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ខណៈដែលរូបនាងកំពុងជិះម៉ូតូឌុបគ្នាជាមួយមិត្តភក្តិប្រុសម្នាក់លោកគ្រូពេទ្យម្នាក់នេះបានឃើញ ហើយបានបើករថយន្តសាមុយរបស់ មណ្ឌលសុខភាពបុករូបនាងបណ្តាលឲ្យ ដួលនិងរងរបួស។ បន្ទាប់មកលោកគ្រូ ពេទ្យម្នាក់នេះ បានចុះពីលើរថយន្តសាមុយ មកទះកំផ្លៀងមិត្តភក្តិរបស់នាងជាច្រើន ដៃនិងបានគំរាមមិនឲ្យបុរសរូបនោះ មកទាក់ទងជាមួយរូបនាងដែលជាសង្សាររបស់គេព្រមទាំងគំរាមមិនឲ្យយករឿងនេះទៅប្រាប់គេឯងឲ្យដឹងនោះទេ ។

ក្រោយពីទះកំផ្លៀងលើបុរសរូបនោះ រួចលោកគ្រូពេទ្យរូបនេះក៏បានវាយទៅលើរូបនាងនិងចាប់អូសនាងនៅលើថ្នល់ ព្រមទាំងបានដោះយកគ្រឿងអលង្ការមានខ្សែរដៃ និងខ្សែ.កពីលើខ្លួនរបស់នាងរួចក៏បាន ចាប់អូសនាងចូលក្នុងរថយន្តសាមុយ ហើយបើកយកនាងមកទម្លាក់ចោលនៅខាងមុខផ្ទះ៕ ហេង សូរិយា

dw


ចែករំលែក៖