ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបាត់ពន្លឺក្រុមចោរប្លន់អាជីវករលក់មាស ប្តូរប្រាក់នៅកំពង់ចាមព្រោះជនល្មើស បិទទូរស័ព្ទជនរងគ្រោះ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ចោរមួយក្រុមបានធ្វើ សកម្មភាពប្លន់អ្នកលក់មាសនៅហាង យីហោ សុខ លក្ខិណា ប្រមូលយកលុយ និងគ្រឿងអលង្ការប្រហែលជាង១ម៉ឺនដុល្លារ បានសម្រេចរួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខាងលិច ជាប់ផ្សារធំកំពង់ចាម ស្ថិតនៅភូមិទី១២ សង្កាត់-ក្រុង-ខេត្តកំពង់ចាម។ នេះបើ យោងតាមរបាយការណ៍របស់នគរបាលខេត្តកំពង់ចាម ។

មន្ដ្រីនគរបាលខេត្តកំពង់ចាមបាន បញ្ជាក់ថា ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ ម៉ាកហុងសេ១២៥ ពណ៌ខ្មៅ ប្រដាប់ដោយ កាំភ្លើងខ្លី១ដើមបានចុះទៅភ្ជង់ជនរងគ្រោះ ឈ្មោះ សុខ លក្ខិណា ភេទស្រី អាយុ៤៦ ឆ្នាំ មានទីលំនៅភូមិទី២ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម មានមុខរបរលក់មាស ប្តូរប្រាក់នៅផ្សារធំកំពង់ចាម ។

បើតាមរបាយការណ៍នគរបាលបង្ហាញ ថា ជនសង្ស័យបានភ្ជង់និងឆក់កាបូបស្ពាយ របស់ជនរងគ្រោះរួចជិះម៉ូតូគេចខ្លួនទៅ ទិសខាងកើត ។

យោងតាមជនរងគ្រោះបានប្រាប់ថា នៅក្នុងកាបូបដែលក្រុមចោរឆក់យកទៅនោះមានប្រាក់ជាង៣.០០០ដុល្លារ លុយខ្មែរ ៤លានរៀល ប្រាក់បាត១០មុឺនបាត ព្រមទាំងទូរស័ព្ទ៤គ្រឿង និងគ្រឿងអលង្ការមួយ ចំនួនផងសរុបប្រមាណជាង១មុឺនដុល្លារ។

លោកវរសេនីយ៍ឯក ស៊ុំ ចាន់ណា នាយ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ថា រហូតមកដល់ពេលនេះសមត្ថកិច្ចដូចជា បាត់ដានជនសង្ស័យដោយសារទូរស័ព្ទដៃ៤គ្រឿងរបស់ជនរងគ្រោះដែលត្រូវជន សង្ស័យប្លន់ជាប់ទៅក្នុងកាបូបនោះត្រូវបាន ជនសង្ស័យបិទចោលទាំងអស់។ តែយ៉ាងណាបច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងបន្តស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាក្រុមចោរប្លន់ទាំងនេះយកមកផ្តន្ទាទោសតាម ផ្លូវច្បាប់ឲ្យទាល់តែបាន។

ដោយឡែកបើតាមសាក្សីឃើញហេតុ ការណ៍និយាយថា ជនសង្ស័យជាក្រុមចោរ ប្លន់មានគ្នាទាំងអស់៣ទៅ៤នាក់ដោយ២នាក់ចូលទៅភ្ជង់គំរាមប្លន់ប្រតាយប្រតប់យកកាបូបពីជនរងគ្រោះ ខណៈដែលជន រងគ្រោះកំពុងតែដើរចូលតូបលក់ដូរ។ ក្នុង នោះមានបក្ខពួកម្នាក់ទៀតជិះម៉ូតូរង់ចាំពី ខាងក្រៅដើម្បីបិទគូទត្រៀមទប់ទល់ក្រែង មានសកម្មភាពតដៃណាមួយ ។

គួរបញ្ជាក់ថា ករណីប្លន់អាជីវករលក់ មាសប្តូរប្រាក់នៅផ្សារធំថ្មីកំពង់ចាមបាន កើតឡើងជាលើកទី១បន្ទាប់ពីផ្លាស់ប្តូរលោក បែន រ័ត្ន អតីតស្នងការខេត្តកំពង់ ចាមទៅកាន់ស្នងការខេត្តត្បូងឃ្មុំ ហើយ ជំនួសដោយលោកស្នងការថ្មី ៕ វណ្ណៈ

kcham


ចែករំលែក៖