ព័ត៌មានទាន់ហេតុការណ៍៖

ពេទ្យបង្អែកខេត្តមណ្ឌលគិរីទុកឲ្យក្មេងស្រីម្នាក់ស្លាប់ដោយសារអត់លុយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅ ភូមិអូអាម ឃុំស្រែក្ទម្ព (ខ្ទុម) ស្រុកកែវ សីមា ខេត្តមណ្ឌលគិរីបានរិះគន់ទៅលេី បុគ្គលិកមន្ទីរពេទ្យបង្អែកក្រុងសែនមនោ រម្យមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ក្រីក្រទៅសម្រាកព្យាបាលនៅទីនោះទេ ព្រមទាំងប្រើពាក្យសម្តីគំរោះគំរេីយទៅលេីអ្នកជំងឺថែមទៀត ។

ការរិះគន់នេះបានកើតឡើងដោយសារមានគ្រួសារមួយឈ្មោះ វិ វី អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ ជុំ តាន់ អាយុ៥៤ឆ្នាំ រស់ នៅក្នុងភូមិ-ឃុំខាងលើ បាននិយាយរៀប រាប់ទាំងទឹកភ្នែកថា ពួកគាត់បាននាំកូនស្រីរបស់គាត់ម្នាក់ឈ្មោះ វី ស្រីវាត់ អាយុ១៥ ឆ្នាំ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រុងសែនមនោរម្យ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៥ព្រឹក។ នៅពេល ទៅដល់ឃេីញមានបុគ្គលិកមន្ទីរពេទ្យបង្អែក ម្នាក់ប្រាប់ពួកគាត់ថា ពេលនេះខ្ញុំចប់ម៉ោងហេីយសុំចាំបន្តិចទៅដល់ម៉ោងគេម្តង ។

ពេលនោះពួកគាត់នៅចាំលុះដល់ម៉ោង ៨និង៣០នាទីព្រឹកថ្ងៃដដែលទេីបឃេីញ មានបុគ្គលិកពេទ្យមកពិនិត្យមេីលជំងឺកូនស្រីរបស់គាត់ហេីយក៏បានចាក់ថ្នាំ។ បន្ទាប់ មកកូនស្រីរបស់គាត់ក៏មានអាការប្រកាច់ យ៉ាងខ្លាំង ហើយគាត់ក៏បានទៅសួរគ្រូពេទ្យ ខាងលេី។ ដោយលោកគ្រូពេទ្យនោះ និយាយថា មិនអីទេតែបានប៉ុន្មានម៉ោងក្រោយមកក៏ឃេីញពេទ្យមកចាក់ថ្នាំទៀត លុះមកដល់ម៉ោងប្រមាណ៣រសៀលមានបុគ្គលិកមន្ទីរពេទ្យបង្អែកនោះបានមកប្រាក់ ពួកគាត់ថាកូនស្រីនេះមានជំងឺរលាកស្រោម ខួរក្បាលទាល់តែបញ្ជូនទៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញទេីបបាន ។

បុគ្គលិករូបនោះបាននិយាយទៀតថាលុះត្រាតែមានលុយចំនួន៦០ម៉ឺនរៀល ទេីបរថយន្តពេទ្យបញ្ជូនទៅបាន ហេីយពួក គាត់ក៏បានសួរទៅពេទ្យវិញថា ចុះលោកគ្រូពេទ្យថាជំងឺស្រាលមិនអីទេតេីហេតុអ្វីបានពេលនេះ មកប្រាប់ពួកខ្ញុំយ៉ាងនេះទៅ វិញ? បុគ្គលិកពេទ្យនោះក៏បាននិយាយ តបដោយគំរោះគំរេីយមកវិញថា បេីចេះជាង ពេទ្យធ្វេីជាពេទ្យវិញទៅ។ ដោយសារពុំ មានថវិកាគ្រប់គ្រាន់ពួកគាត់បានសុំត្រឹមតែចំនួន៤០ម៉ឺនរៀល ហេីយពេទ្យនោះក៏ គ្រវីក្បាលរួចហេីយដេីរចេញទៅវិញបាត់។

បន្ទាប់មកកូនស្រីរបស់គាត់ចេះតែ ប្រកាច់ ហេីយឃេីញមានពេទ្យមកបង្ខំឪពុក អ្នកជំងឺឲ្យផ្ដិតមេដៃ ហើយពេទ្យទាំងនោះបានចាក់ថ្នាំកូនស្រីគាត់។ លុះមកដល់ម៉ោង ប្រមាណ៨និង១៥នាទីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ កូនស្រីរបស់គាត់បានស្លាប់ បាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកក្រុងសែន មនោរម្យ។ បន្ទាប់មកបុគ្គលិកពេទ្យទាំង នោះមកប្រាប់ឲ្យពួកគាត់យកសពកូនស្រី របស់ពួកគាត់ទៅផ្ទះវិញទៅ។

ពួកគាត់សង្ឃឹមយ៉ាងមុតមាំថា ដំណឹង នេះនឹងជ្រាបទៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអំពីទុក្ខលំបាក់របស់ប្រជាពលរដ្ឋ ក្រីក្រមានជំងឺដែលសម្រាកព្យាបាលនៅ មន្ទីរពេទ្យហើយគ្រូពេទ្យមិនយកចិត្តទុក ដាក់ដោយសារគ្មានលុយបង់ថ្លៃសេវាឲ្យ មន្ទីរពេទ្យ ៕ ហេង សូរិយា

re


ចែករំលែក៖