ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទេសចរណ៍ បុកជាមួយគោយន្តដឹកដើមប្រេងខ្យល់រួចជ្រុលទៅបុកអ្នកដំណើរនិងផ្ទះអ្នកភូមិស្លាប់របួស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ បុរសម្នាក់បានស្លាប់ភ្លាមៗ និងប្រុស ស្រី២នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់គួរអោយរន្ធត់រវាងរថយន្តទេសចរណ៍ក្រុមហុ៑នផនលីន បុកជាមួយគោយន្តដឹកដើមប្រេងខ្យល់ដែលបើកបញ្រ្ចាសទិសគ្នាពេញទំហឹងលាន់សូដូចរន្ទះហើយរថយន្តបន្តទៅបុកអ្នកធ្វើដំណើរប្រុសស្រី២នាក់ដែលឈររួចមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកផ្ទះលក់ការហ្វេរបណ្ដាលអោយខូចខាតយ៉ាងដំណំ។

ហេតុការណ៏បង្កអោយមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី វេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិ  លេខ១ ក្នុង ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

យោងតាមនគរបាលក្រុងបាវិតបានអោយដឹងថា អ្នកស្លាប់ដែលបើកបគោយន្តមានឈ្មោះគង់ សូនី អាយុ២៤ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ចំណែកអ្នកដំណើរដែលរងរបួសធ្ងន់ស្រាលមានឈ្មោះអុង សារុន អាយុ៥១ឆ្នាំ មានទីលំនៅអង្គដូច ឃុំព្រៃគគី ស្រុកចន្ទ្រា និងឈ្មោះអីន សារីន ភេទស្រី អាយុ៥៣ឆ្នាំ ចំណែកអ្នកបើករថយន្តទេសចរណ៍ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះវិន ភូឡុង អាយុ៤៥ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅប្រទេសវៀតណាម ។

យោងតាមសាក្សីបានអោយដឹងថា មុនកើតហេតុ មានរថយន្តទេសចរណ៍ ម៉ាក HYUNDAI ជារបស់ក្រុមហុ៑នផនលីន ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣c៦៩៩៩ ដោយធ្វើដំណើរ ពីលិចទៅកើតលើកំណាត់ផ្លូវជាតិលខ១ លុះមកដល់ចំណុចកើត ហេតុខាងលើ ស្រាប់តែមានគោយន្ត១ គ្រឿងបើកបរពី កើតទៅលិចមិន ប្រកាន់ស្ដាំទិសដៅបញ្រ្ចាសគ្នា ក៏បុកពេញទំហឹង  បណ្ដាលអោយអ្នកបើកគៀបជាប់គោយន្តស្លាប់នៅកន្លែង។

ប្រភពបន្តថា បន្តាប់មករថយន្ត ទេសចរណ៍បានជ្រុលទៅបុកមនុស្សមនុស្សប្រុសស្រី២នាក់កំពុងឈរក្នុងតូបប្ដូរប្រាក់រួចក៏បន្តទៅបុកផ្ទះលក់កាហ្វេទើបរលត់ម៉ាស៊ីន ។ ក្រោយកើតហេតុ សមត្ថកិច្ចបានមកអន្តាគមន៍ ធ្វើចរាចណ៍កុំអោយកកស្ទះ និងយកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយយរៀង។

ចំពោះរបស់របរដែលខូចខាតរួមមានម៉ូតូ1គ្រឿង សំភារៈម្ចាស់ផ្ទះ តូបប្ដូរប្រាក់មួយចំនួនផងដែរ។

បច្ចុុប្បន្ន: សពត្រូវបាន សមត្ថកិច្ចនគរបាលប្រគល់ជូនក្រុមគ្រួសារយកទៅេធ្វើបុណ្យតាមប្រពៃណី  ចំពោះអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួររីឯវត្ថុតាងរថយន្តនិងគោយន្តត្រូវបានអូសមកកាន់ការិយាល័យនគរបាលរាចរណ៍ខេត្ត ចាត់ការតាមនីតិវិធីច្បាប់។

សមត្ថិច្ចនគរបាលបញ្ជាក់ថា មូលហេតុដោយសារអ្នកបើក:គោយន្ដបើកបរមិនប្រកាន់ស្ដាំទើបជួបគ្រោះថ្នាក់បែបនេះ ៕ យឹម សុថាន

x j b kh f 4e fd 1 3 4 5 t w


ចែករំលែក៖