ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ា សុជាតិវង្ស បញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បង្ក្រាបគ្រឿងញៀន នៅតំបន់បឹងឈូកឲ្យខាងតែបាន នៅក្នុងខែកុម្ភៈនេះ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យគណៈ បញ្ជាការឯកភាពខណ្ឌសែនសុខ បង្ក្រាបគ្រឿងញៀននៅ តំបន់បឹងឈូកឲ្យខាងតែបាន នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ។ ការប្រកាសរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ធ្វើឡើង នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ផ្តោតលើបង្ក្រាបគ្រឿងញៀន នៅតាមមូលដ្ឋានឲ្យបានខ្លាំងក្លា ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អភិបាលរងរាជធានី ព្រមទាំងអភិបាលខណ្ឌទាំង១២ និងមន្ត្រីអង្គភាពពាក់ព័ន្ធ ចំណុះ រដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀតផងដែរ។

យោងតាមរបាយការណ៍ដែលអានដោយ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ៖គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ស្នើឲ្យគណៈ កម្មាធិ ការ ត្រួតពិនិត្យគ្រឿងញៀនខណ្ឌទាំង១២ អនុវត្តករងារប្រុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានព្រមៗគ្នា ក្នុងយុទ្ធនាការនេះ ដោយកំណត់ទីតាំងដែលមានការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យបានច្បាស់លាស់ និងបន្តការសហការស្រាវជ្រាវមុខសញ្ញាថ្មី ដែលកំពុងធ្វើសកម្មភាពដើម្បីបង្រ្កាប បន្តផ្សព្វផ្សាយអប់រំ គោលដៅងាយរងគ្រោះ មានវិធានការរដ្ឋបាលចំពោះទីតាំងប្រកបអាជីវកម្ម ដែលកំពុងសហការ ជាមួយ អាជ្ញាធរ ពង្រឹងពង្រីកបង្កើនកម្លាំង និងកសាងបណ្តាញឲ្យបានគ្រប់គ្រាន់ ដើម្បីចុះតាមដាន និងក្តាប់សភាពការណ៍ ពិសេសតំបន់កំសាន្ត។

នៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលនៃយុទ្ធនាការ បង្ក្រាប គ្រឿងញៀន លើកទី១ ប្រចាំខែមករា ឆ្នាំ២០១៧ និងផ្សព្វផ្សាយសេចក្ដីសម្រេច រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការចម្រុះ ប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន បញ្ជាចំៗឲ្យអាជ្ញាធររាជធានីភ្នំពេញ បំបែកសំបុកគ្រឿង ញៀន នៅបឹងឈូក ឲ្យខាងតែបាន។

សូមបញ្ជាក់ថា ៖ តំបន់បឹងឈូក គឺជាទីតាំងមួយកន្លែងដែលសំបូរទៅដោយការជួញដូរ និងប្រើប្រាស់គ្រឿង ញៀនគួរឲ្យកត់សំគាល់។

កន្លងមកតំបន់មួយនេះ មានការចុះបង្រ្កាបដែរពីអាជ្ញាធរ និងសមត្ថកិច្ច តែនៅបន្តកើតឡើងជាញឹកញាប់ ហើយចំពោះការបង្រ្កាបនៅតំបន់ដ៏ល្បីល្បាញរឿងគ្រឿងញៀននេះ ហាក់ដូចជាមិនមាន ប្រសិទ្ធភាពនោះទេ ៕ សំរិត

េ រ ល ស ច


ចែករំលែក៖