ព័ត៌មានទាន់ហេតុការណ៍៖

លោក ដូណាល់ ត្រាំ ថ្កោលទោសចៅក្រមរារាំងច្បាប់ហាមប្រាមជនអន្តោប្រវេសន៍របស់លោក

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំងទៅលើចៅក្រមវ៉ាស៊ីនតោនដែលបានច្រានចោលច្បាប់ ហាមជនអន្តោប្រវេសន៍មកពី៧ប្រទេស ចូលអាមេរិករបស់លោក។

កាលពីរសៀលថ្ងៃទី៥ខែកុម្ភៈ ប្រធានា ធិបតី ដូណាល់ ត្រាំ បានផ្សព្វផ្សាយនូវអត្ថបទមួយលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា លោកមិនពេញចិត្តទៅនឹងការសម្រេចរបស់តុលាការទីក្រុងវ៉ាស៊ីនតោន បានច្រានចោលច្បាប់ដែលលោកបានអនុម័ត។

សារព័ត៌មាន Daily Mail បានដក ស្រង់ការប្រកាសរបស់លោក ត្រាំ បញ្ជាក់ ថា «លោកមិននឹកស្មានថាតុលាការបែរជាជំរុញឲ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាព លំបាក បើមានរឿងអ្វីកើតឡើងការទទួលខុសត្រូវគឺធ្លាក់ទៅលើតុលាការក្នុងនោះ មានជនអន្តោប្រវេសន៍ហូរចូលទឹកដីអាមេរិក»។

លោក ត្រាំ បានបញ្ជាក់ទៀតថា លោកបានស្នើដល់ក្រសួងសន្តិសុខជាតិត្រួតពិនិត្យ យ៉ាងតឹងតែងចំពោះអ្នកដែលចូលក្នុងទឹកដីអាមេរិកនៅពេលនេះតុលាការបានធ្វើឲ្យស្ថានភាពកាន់តែលំបាក។

ការខឹងសម្បារបស់លោកត្រាំកើតឡើង ក្រោយប៉ុន្មានម៉ោងដែលក្រសួងយុត្តិធម៌អាមេរិកបានស្នើឲ្យអនុវត្តច្បាប់ដែលលោក ត្រាំបានដាក់ចេញប៉ុន្តែតុលាការសហរដ្ឋ មិនយល់ព្រម។

ច្បាប់របស់លោកត្រាំបានហាមប្រាម ពលរដ្ឋមកពី៧ប្រទេសចូលទឹកដីអាមេរិកក្នុងរយៈពេល៣ខែក្នុងនោះមានពលរដ្ឋ មកពីប្រទេសលីប៊ី ស៊ូម៉ាលី ស៊ូដង់ យេ មែន ស៊ីរី អីុរ៉ាក់ និងអីុរ៉ង់។

ចៅក្រម James Robart និងរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Bob Ferguson បានប្រកាសថា សកម្មភាពរបស់លោកត្រាំគឺជារឿងខុសរដ្ឋធម្មនុញ្ញ។ ពលរដ្ឋរាប់សិបលាននាក់នៅលើពិភពលោកក៏បានប្រឆាំងនឹងច្បាប់ហាមប្រាមខាងលើរបស់លោកត្រាំផងដែរដោយនាំគ្នាដង្ហែក្បួនបាតុកម្មនៅគ្រប់ទិសទីជុំវិញ ពិភពលោក។

លោក William Cocks អ្នកនាំពាក្យ ទទួលបន្ទុកកិច្ចការស្ថានទូតនៅក្រៅប្រទេស របស់ក្រសួងការបរទេសអាមេរិកបាន ប្រកាសឲ្យដឹងថា «ពេលនេះមានទិដ្ឋាការប្រមាណជិត៦មឺុននាក់បានដកហូតជា បណ្តោះអាសន្នតាមបទបញ្ជារបស់ប្រធានាធិបតី»។ ប៉ុន្តែកន្លងមកមេធាវីម្នាក់បាននិយាយថា មានទិដ្ឋការជាង១សែននាក់ត្រូវបានដកហូត។ អ្នកនាំពាក្យខាងលើបាន បញ្ជាក់ទៀតថាទិដ្ឋការទាំងនោះនឹងផ្តល់ទៅឲ្យវិញដោយមិនចាំបាច់ដាក់ពាក្យសុំជាថ្មីឡើយក្រោយច្បាប់ហាមឃាត់បាន លុបចោលក្រោយ៩០ថ្ងៃ។

លោក William Cocks បានបញ្ជាក់ថា យើងនឹងផ្តល់ព័ត៌មានដល់អ្នកដំណើរទៅកាន់អាមេរិកក្រោយរយៈពេលត្រួតពិនិត្យ៩០ថ្ងៃ។ ច្បាប់ដែលប្រធានាធិបតីត្រាំបានអនុម័តកាលពីសប្តាហ៍កន្លងមកដោយហាម ប្រាមពលរដ្ឋមកពី៧ប្រទេសចូលអាមេរិកជាបណ្តោះអាសន្នក្នុងនោះមានពលរដ្ឋ មកពីប្រទេសអីុរ៉ង់ អុីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី យេមែនជាដើម ដោយច្បាប់ហាមប្រាមនោះមានសុពលភាពរយៈពេល៩០ថ្ងៃ។

ច្បាប់ហាមប្រាមទាំងនោះទទួលការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិដោយចាត់ទុកថា ច្បាប់នោះជាការ ប្រកាន់ជាតិសាសន៍និងសាសនា។ ប៉ុន្តែ លោក ដូណាល់ ត្រាំ បានអះអាងថា នេះ ជាការពង្រឹងសន្តិសុខជាតិក្នុងរយៈពេល ៣ខែដំបូងដែលលោកឡើងកាន់តំណែង ប៉ុណ្ណោះ ដើម្បីទប់ស្កាត់ក្រុមភេរវកម្មចូលទឹកដីអាមេរិកតាមរយៈជនភៀសខ្លួន។

ក្រោយតុលាការបានសម្រេចលុបចោល ច្បាប់បម្រាមជនភៀសខ្លួនរបស់លោកត្រាំ ក្រសួងការបរទេសអាមេរិកបាននិយាថា ខ្លួននឹងត្រឡប់មកប្រគល់ជូននូវទិដ្ឋាការ ទាំង៦០.០០០ ដែលបានបង្ខាំងទុកក្រោមការចេញបញ្ជារបស់លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ៕ ម៉ែវ សាធី

tresf


ចែករំលែក៖