ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាសម្នាក់ដើរឆ្លងផ្លូវ ត្រូវម៉ូតូអ្នកលក់ការ៉េមជិះបុកបណ្ដាលឲ្យរងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ បាក់ជើងខាងស្ដាំ ពេលដែលដើរឆ្លងផ្លូវពីជើងទៅត្បូង ត្រូវបានម៉ូតូអ្នកលក់ការ៉េមជិះពីកើតទៅលិច មិនបានប្រុងប្រយ័ត្ន មិនមើលឆ្វេងស្ដាំ ក៏ទៅបុកបណ្ដាលឲ្យដួលរងរបួសធ្ងន់ ក្រោយមកត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅព្យាបាល ឆ្លងដែនទៅប្រទេសថៃ ខេត្តចន្ច័បូរី ។ រីឯអ្នកជិះម៉ូតូបង្ករងរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ភ្លាមៗក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំស្ទឹងកាច់ ចុះវាស់វែង បន្ទាប់មក ក៏មានក្រុមគ្រួសារជនរងគ្រោះបានដឹកបញ្ជូនជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ខេត្តច័ន្ទបូរី។

តាមប្រភពបានបន្តថា ជនរងគ្រោះ ឈ្មោះ កុយ អៀ ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិផ្សារព្រំក្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសបាក់ជើងខាងស្ដាំ រលាត់ក្បាល, ដៃជើង។ ចំណែកអ្នកលក់ការ៉េមជិះម៉ូតូបង្កឈ្មោះ នូ ពៅ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិប៉ាហ៊ីក្បូង សង្កាត់ប៉ៃលិន ក្រុង ខេត្តប៉ៃលិន រងរបួសស្រាល ជិះម៉ូតូម៉ាកវ៉េវអា ល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1B2785 ។

ក្រោយពីសមត្ថកិច្ចជំនាញវាសវែងរួច ម៉ូតូជនបង្កត្រូវបានកម្លាំងនគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ស សារ៉េត

ssre (1) ssre (2) ssre (3) ssre (4) ssre (5)


ចែករំលែក៖