ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រហែល៤០នាក់បាននាំគ្នាឡើងមកតវ៉ានៅ មុខសាលាខេត្តរឿងសមត្ថកិច្ចខេត្តប៉ៃលិនចាប់មនុស្សដោយអយុត្តិធម៌

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជាង៤០នាក់ បានលើកគ្នាទៅត វ៉ានៅមុខសាលាខេត្តប៉ៃលិន សុំអន្តរាគមន៍ពីអភិបាលខេត្ត ពាក់ព័ន្ធរឿងសមត្ថកិច្ចនគរបាលស្នងការខេត្ត ចាប់អ្នកភូមិចំនួន៤នាក់ ដោយអះអាងថា បានគប់ដុំថ្មទៅលើរថយន្តអ្នកធ្វើ ដំណើរ ។ ការចាប់នេះ អយុត្តិធម៌ចំពោះកូនចៅរបស់ពួកគាត់ ព្រោះពួ កគេមិនបានគប់ដុំថ្មទៅលើអ្នកដំណើរដូចការចោទប្រកាន់របស់នគរបាលឡើយ ។

ហេតុការណ៍លើកគ្នាមកតវ៉ានៅមុខសាលាខេត្តនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពព័ត៌មានពីលោក ហ៊ុល សារឿន អាយុ៦៨ឆ្នាំ ជាមន្រ្តីសុរិយោដីខេត្ត ចូលនិវត្តន៍ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានឱ្យដឹងថា ពួកគាត់លើកគ្នាទៅតវ៉ានៅមុខសាលាខេត្តប៉ៃលិននេះ ក្នុងគោលបំណងសុំឱ្យអភិបាលខេត្តជួយអន្តរាគមន៍ រកដំណោះស្រាយដល់ពួកគាត់ផង ព្រោះកូនចៅពួកគាត់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន និងបញ្ជូនទៅតុលាការដោយគ្មានកំហុស ។

លោកបន្តទៀតថា កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ កន្លងទៅ សមត្ថកិច្ចមួយក្រុម បាននាំគ្នាទៅចាប់កូនអ្នកភូមិចំនួន០៤នាក់ ក្នុងនោះមា នក្មួយរបស់គាត់ម្នាក់ដែរ ដោយចោទប្រកាន់ថា បានគប់ដុំថ្មទៅលើរថយន្តរបស់អ្នកធ្វើដំ ណើរតាមដងផ្លូវ ។

លោកបានរៀបរាប់បន្ថែមថា តាមពិតមុនពេលឈានដល់ការចាប់ឃាត់ ខ្លួនទាំងបួននាក់នោះ ពួកគេបាននាំគ្នាអង្គុយផឹកស្រាបៀរនៅក្នុងរោងមួយកន្លែងក្បែរចិញ្ចើ មផ្លូវ ដោយមានគ្នាច្រើននាក់ លុះក្រោយមក ពួកគេបានបែកអស់នៅសល់៣នាក់ ស្រាប់ តែមានយុវជនម្នាក់ ឈ្មោះ ឃុត ប្រុស ហៅឡិក ចូលមកផឹកស៊ីជាមួយគ្នា ហើយក៏បានប្រ ឡែងគ្នា ជាមួយអ្នកទាំង៣នាក់នោះ ស្រាប់តែ ឈ្មោះ ឃុត ប្រុស នោះបានគ្រវាត់កំប៉ុងស្រាបៀរទៅលើផ្លូវថ្នល់ ដោយគាប់ជួនក៏មានរថយន្ត១គ្រឿងបើកបរមក ក៏ប៉ះកង់រថយន្តផ្នែកខាងមុខ បណ្តាលឱ្យអ្នកបើករថយន្តរេចង្កូត ហើយក្រោយមកម្ចាស់រថយន្តក៏ទូរស័ព្ទទៅប្តឹងនគរបាលឱ្យធ្វើការឃាត់ខ្លួនជនទាំង៤នាក់តែម្តង ។

ក្រោយពីចាប់ឃុំខ្លួន និងហៅឪពុកម្តាយទៅសម្របសម្រួលអស់រយៈពេលជាច្រើនថ្ងៃ មិនត្រូវរ៉ូវគ្នា ទើបនគរបាលក៏បញ្ជូ នទៅពន្ធនាគារនៅថ្ងៃទី០៦ ខែកុម្ភៈ ម្សិលម៉ិញ ។

ពួកអ្នកភូមិដែលនាំគ្នាទៅតវ៉ានៅមុខសាលាខេត្ត បានឱ្យដឹងដូចៗគ្នាថា បើខាងអា ជ្ញាធរមិនរកដំណោះស្រាយជូនពួកគាត់ទេនោះ នឹងលើកគ្នាមកតវ៉ាជាទ្រង់ទ្រាយធំនៅមុខសាលាខេត្តនាថ្ងៃខាងមុខឆាប់ៗ នេះបន្តទៀត ៕ ស សារ៉េត

rfe (6) rfe (5) rfe (4) rfe (3) rfe (2) rfe (1)


ចែករំលែក៖