ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងជោក បានជិះម៉ូតូទៅបុកគូទរថយន្តគេបណ្តាលអោយដួលខ្លួនឯងបណ្តាលអោយរងរបួសបន្តិចបន្តួច ខណៈពេលម្ចាស់រថយន្តមិនចង់មានរឿងវែងឆ្ងាយសុំត្រឹមអោយតែខាងម៉ូតូសុំទោសមួយម៉ាត់គឺចប់គ្នាហើយ បែរជាខាងម៉ូតូមិនព្រម ហើយបោះពាក្យសម្តីថា ខ្លួនគេសុខចិត្តដើរចូលគុក បើសិនជាគេខុស បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង២០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះស៉ីហន កែងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើត ហេតុគេបានឃើញរថយន្តម៉ាកព្រូស ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 2AL 1858 បើកបរដោយ បុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិច ទៅកើតខណះមកដល់ចំណុចកើតហេតុដោយមានស្តុបផងនោះនិងផ្លូវបំបែកជាមួយធ្វើអោយរថយន្តបន្ថថយល្បឿនស្រាប់តែមានយិវជនម្នាក់ជិះម៉ូតូធុនធំ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CZ 7627 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនទាំងស្ថានភាពទំនងជាស្រវឹងទៀតបានជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលអោយរងការខូចខាត។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានមិនទាមទារអ្វីទេគ្រាន់តែចង់អោយម្ចាស់ម៉ូតូសុំទោសមួយមាត់តែប៉ុណ្ណោះតែភាគីខាងម៉ូតូមនព្រមបើកអោយសុំទោសសុខចិត្តដើរចូលគុក ក្រោយមកសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគ៛បាលខណ្ឌចំការមនរងចាំដោះស្រាយពេលក្រោយ៕ ភារ៉ា ដង្កោ