ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកធ្វើអត្តឃាត ដោយយកខ្សែនីឡុងចងព្យួរទៅនឹងសសរផ្ទះទាមជើងដល់ដី សង្ស័យមានជំងឺប្រចាំកាយសរសៃប្រសាទ។
ហេតុការណ៍នេះប ង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះទាមជនរងគ្រោះ ស្ថិតក្នុងភូមិកៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឡាយ ផាវ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានខាងលើបន្តថា ក្រោយពីកម្លាំងទទួលបានព័ត៌មាននេះ បានសហការណ៍គ្នាចុះពិនិត្យជាក់ស្ដែង ទើបដឹងថាជនរងគ្រោះមានជំងីរុាំរ៉ៃប្រចាំកាយ(សរសៃប្រសាទ) ប៉ុន្តែទោសជាយ៉ាងគ្មាននណាម្នាក់បានដឹងអំពីទុកលំបាកក្នុងខ្លួនគាត់នោះឡើយ ទើបបានជាគាត់សម្រេចយកខ្សែនីឡុងចងកព្យួទៅនឹងសរសផ្ទះតៀម ជើងដល់ដីស្លាប់យ៉ាងអាណោចអាធ័មបែបនេះ ។
ប្រភពដដែលបន្តទៀតថា លទ្ធផលការពិនិត្យលើខ្លួនប្រាណសាកសព ពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះទេ ហើយក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅចាត់ចែងតាមប្រពៃណី៕ បឹុម ពិន