ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូធុនធំលក់គ្រឿងញៀនត្រូវសមត្ថកិច្ចក្របួចជាប់រួមទាំងវត្ថុតាងនិងសម្ភារមុខអធិការដ្ឋាននគរបាលស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសជិះម៉ូតូធុនធំ មុខសញ្ញាប្រើប្រាស់ និងជួញដូរសារធាតុញៀន ត្រូវបានកម្លាំងនគរបាល ជំនាញ សហការគ្នាព័ទចាប់នៅមុខអធិការដ្ឋាននគរបាលស្រុកក្រគររួមទាំងវត្ថុតាង និងសម្ភារ ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចទល់មុខអធិការដ្ឋាននគរបាលស្រុកក្រគរ ស្ថិតក្នុងភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ ដែលបានដឹកនាំកម្លាំងក្នុងកិច្ចប្រតិបត្តិការខាងលើនេះ បានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងធ្វើការបង្រ្កាប រួមទាំងវត្ថុតាង និងសម្ភារខាងលើឈ្មោះ ប៉ុន រាសី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រីបន្តថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបមុខសញ្ញាខាងលើនេះ កម្លាំងដកហូតវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាម ពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៩កញ្ចប់តូច, ម៉ូតូធុនធំម៉ាក MSLAZ ០១គ្រឿង, លុយរៀលចំនួន ១៥ម៉ឺនរៀល និងទូរស័ព្ទដៃ ០១គ្រឿងម៉ាក សាំសុង ពណ៌ស ។

លោកអធិការបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារត្រូវបានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អនុវត្តន៍បន្ត ៕ ប៉ឹម ពិន

be (4) be be (1) be (2) be (3)


ចែករំលែក៖