ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ និងចៅប្រុសរងរបួសយ៉ាងធ្ងន់

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តបែនដឹកដីមួយគ្រឿង បើកបរដោយយុវជនឈាមរាវម្នាក់ បោះពួយបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់និងចៅប្រុសអាយុ៣ឆ្នាំរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១១ និង៣៥នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួនរួមជាមួយវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា អ្នកបើកបររថយន្តដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ហឿន វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដងគោម ឃុំកោះ ចិន ស្រុកពញាឮ ខេត្តកណ្ដាល បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក6903-ភព3 ។ ចំណែកឯជនរងគ្រោះឈ្មោះ នួន ដា ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិរៀនថ្ម ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1A-7622 និងចៅប្រុសម្នាក់រួមដំណើរជាមួយឈ្មោះធឿន បញ្ញា ភេទប្រុស អាយុ៣ឆ្នាំ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ខណៈជិះដល់ចំណុចកើតហេតុស្រាប់រថយន្តបង្កបើកទៅបុកគូថម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យលោកតានិងចៅប្រុសរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ៕ ស្អាងជ័យ

aee aee (1) aee (2) aee (3)


ចែករំលែក៖