ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បងអភិបាលខេត្តតាកែវរត់ការចេញឈើម្រិញទៅវៀតណាមតាមច្រកក្បាលពោធិ៍

ចែករំលែក៖

សកម្មភាពស្ទួចឈើម្រិញ ក្រុមឈ្មួញបានធ្វើទាំងយប់កណ្តាលអធ្រាត្រលើកដាក់លើទូកឆ្លងទៅប្រទេសវៀតណាម នៅចំណុចក្បាលពោធិ៍ ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវកាលពីវេលាម៉ោង៩និង៤៥នាទីយប់ រហូតដល់ម៉ោងរំលោងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបរួចរាល់ ។

ប្រជាពលរដ្ឋនៅទីនោះបានរាយការណ៍ថា ឈើបានបង្កប់នៅក្នុងរថយន្តកូរ៉េ៥តោន បិទឃ្លប់ ដែលពួកគេរបៀបនេះជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះគេលួចទម្លាយថា មានវត្តមានបងអភិបាលខេត្តតាកែវ ដែលមានតួនាទីជាស្នងការរងនគរបាលទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាអ្នករត់ការ ដើម្បីដឹកជញ្ជូនឈើតាមទូកទៅកាន់ប្រទេសវៀតណាម ។

ប្រជាពលរដ្ឋបន្តថា ការលើកឈើទាំងនេះ ក៏ដូចជាការដឹកជញ្ជូនគឺបែបចំហរ ដោយគ្មានខ្លាចញញើតនឹងសមត្ថកិច្ចសូម្បីតែបន្តិច ។ ពួកគាត់មានជំនឿថា លោកអភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពខេត្តគួរមានវិធានការទប់ស្កាត់ និងបង្ក្រាប ពិសេសមេក្លោងដែលចេញមុខរត់ការក៏ត្រូវជាបងរបស់លោកអភិបាលខេត្ត និងជាសមត្ថកិច្ច មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមបង្ក្រាបបទល្មើសព្រៃឈើ ផ្ទុយទៅវិញ យកអំណាចមកប្រកបមុខរបរល្មើសច្បាប់ និងកំពុងកើតមាននូវអំពើពុករលួយ លក្ខណៈប្រព័ន្ធក្នុងការដឹកជញ្ជូនឈើទៅកាន់ប្រទេសវៀតណាមនោះ ៕


ចែករំលែក៖