ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ឯក អ៊ុំ ហាង ស្នងការនគរបាលខេត្តសៀមរាបដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០

ចែករំលែក៖

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាឱ្យលោកវរសេនីយ៍ឯក អ៊ុំ ហាង នាយការិយាល័យនគរបាលកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យសកម្មភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០០ចំណុះឱ្យអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង១២ទូទាំងខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

ដើម្បីថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ឱ្យបានកាន់តែល្អជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងការបម្រើ សេវាសាធារណៈក្នុងគោលបំណងពង្រឹងបន្ថែមទៀត ទៅលើការអនុវត្តភារកិច្ចជំនាញ និងកែតម្រូវបញ្ហាប្រឈមនានា ឱ្យបានល្អស័ក្តិសមជាប៉ុស្តិ៍នគរបាលរដ្ឋបាលជួរមុខ ។

ក្នុងការបង្ការ ទប់ស្កាត់បទល្មើស និងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ដែលធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើកងកម្លាំងនគរបាល និងដើម្បីចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ស្របតាមការអនុវត្ត គោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ដែលយើងទាំងអស់គ្នាកំពុងរួមគ្នាអនុវត្ត ៕ ប៊ុនរិទ្ធី

abc (1) abc (2) abc (3) abc (4)


ចែករំលែក៖