ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់ព្រួយបារម្ភពីវិស័យសេដ្ឋកិច្ចក្រោមការដឹកនាំរបស់លោក ត្រាំ ក៏បានដកមាសជាង៦៤០តោនពីអាមេរិកមកប្រទេសវិញ

ចែករំលែក៖

មាសប្រមាណជាង៦៤០តោនមាន តម្លៃជាង១៣ពាន់លានដុល្លារអាមេរិក ដែលអាល្លឺម៉ង់រក្សាទុកនៅទីក្រុងញូវយ៉ក អាមេរិកត្រូវបានដកយកមកប្រទេសវិញ ក្រោយពេលដែលថ្នាក់ដឹកនាំអាល្លឺម៉ង់ បាត់បង់ទំនុកចិត្តលើមេដឹកនាំថ្មីអាមេរិក។

សារព័ត៌មាន CNN បានផ្សាយថា ធនា គារជាតិអាល្លឺម៉ង់ Bundesbank បានធ្វើការ បញ្ជូនមាសប្រមាណ៦៤០តោនមានតម្លៃជាង១៣ពាន់លានដុល្លារអាមេរិកពីទីក្រុងញូវយ៉កទៅកាន់ទីក្រុង Franfurt វិញរក្សា ទុកនៅក្នុងប្រទេសក្រោយពេលលោក ដូណាល់ ត្រាំ បានធ្វើឲ្យអាល្លឺម៉ង់បាត់បង់ទំនុកចិត្តលើអាមេរិក។

បណ្តាញទូរទស្សន៍អាមេរិកបានផ្សាយថា អាល្លឺម៉ង់បានចាប់ផ្តើមបញ្ជូនមាសពី អាមេរិកនិងបារាំងមកប្រទេសវិញក្រោយផ្ញើនៅទីនោះកាលពីឆ្នាំ២០១៣។ គម្រោងបញ្ជូនមាសខាងលើត្រឡប់មកវិញរួចរាល់ក្រោយពេលដែលមាសជាង១០០តោន បញ្ជូនមកពីទីក្រុងប៉ារីស។

កន្លងមកថ្មីៗធនាគារ Bundesbank បាន បញ្ជូនមាសសុប៣៣០តោនដែលរក្សាទុកនៅទីក្រុងញូវយ៉កអាមេរិកដោយមាសទាំង នោះរក្សាទុកនៅឃ្លាំងក្រោមដីស្ថិតនៅតំបន់ Mahattan Island ។ ក្រៅពីនេះក៏បានរក្សាទុកនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងផងដែរ។ ការរក្សាទុកមាសនៅក្រៅប្រទេស នោះអាចជួយឲ្យអាល្លឺម៉ង់អាចប្តូរទៅជាប្រាក់វិញក្នុងពេលចាំបាច់។

កាលពីខែធ្នូ ឆ្នាំ២០១៦ លោក Jens Weidmann អគ្គនាយកធនាគារ Bundesbank បានប្រកាសពីគម្រោងបញ្ជូនមាសពីក្រៅប្រទេសមកស្រុកវិញ។ ការបញ្ជូនមកវិញនោះបានបង្ហាញយ៉ាងច្បាស់ថា អាល្លឺ ម៉ង់ពិតជាបានដឹងថា ពិភពលោកកំពុងតែ ផ្លាស់ប្តូរ ហើយអាល្លឺម៉ង់មិនអាចរក្សាទុកមាសនៅក្នុងប្រទេសដែលកំពុងប្រឈម មុខនឹងសង្គ្រាមថ្មី។

ការដកមាសមកស្រុកវិញបានក្លាយទៅជាបញ្ហានយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់តាំងពីឆ្នាំ២០១២មកទល់ពេលនេះធ្វើឲ្យតុលាការអាល្លឺម៉ង់បើកការសើុបអង្កេត ពីចំនួនមាសរក្សាទុកនៅក្រៅប្រទេស។

ជាមួយគ្នានេះក្រោយអ្នកសើុបអង្កេតបានកត់សម្គាល់ឃើញថា អាល្លឺម៉ង់កំពុងតែព្រួយបារម្ភទៅលើការដឹកនាំរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចធ្វើឲ្យមានផលប៉ះពាល់ដល់តម្លៃមាសខាងលើ។ នៅពេលនេះទីផ្សារហិរញ្ញវត្ថុប្រែប្រួលខុសប្រក្រតីក្រោយពេលដែលលោក ត្រាំ អនុ វត្តគោលនយោបាយវិវាទគឺហាមជនអន្តោប្រវេសន៍មកពី៧ប្រទេសចូលទឹកដីអាមេរិក។

មួយវិញទៀតការបញ្ជូនមាសពីក្រៅ ប្រទេសមកស្រុកវិញកើតឡើងចំពេលដែល អឺរ៉ុបកំពុងប្រឈមនឹងការបែកបាក់ផ្ទៃក្នុង និងកំណើនប្រជាជននៅតំបន់អឺរ៉ុបកើនឡើងខ្ពស់ ពិសេសគឺមានប្រទេសមួយចំនួន ទៀតចង់ចាកចេញពីសហគមន៍ចាយប្រាក់ រួមអឺរ៉ូ។

នយោបាយនៅតំបន់អឺរ៉ុបមិនមានស្ថិរភាពនោះឡើយក្រោយពេលអង់គ្លេសចាកចេញពីអឺរ៉ុបក៏ដូចជាការបោះឆ្នោតប្រធានាធិបតីបារាំងដែលមានបេក្ខភាពប្រឆាំង សហគមន៍អឺរ៉ុបលេចធ្លោ។ បើបក្សប្រឆាំងបារាំងជាប់ឆ្នោតនោះនឹងមានការបោះឆ្នោត ប្រជាមតិចាកចេញពីអឺរ៉ុបដូចអង់គ្លេសដែរ ទាំងនោះហើយដែលធ្វើឲ្យវិបត្តិនៅតំបន់ អឺរ៉ុបកាន់តែផុងជ្រៅទៅៗ។ ជាមួយគ្នានេះតម្លៃប្រាក់ដុល្លារធ្លាក់ចុះធ្វើឲ្យក្រុមវិនិយោគ មានការបារម្ភ។

សហគមន៍អឺរ៉ុបនាពេលនេះកំពុងតែ ប្រឈមនូវវិបត្តិយ៉ាងខ្លាំងក្រោយពេលអង់គ្លេសចាកចេញពីអឺរ៉ុប។ ជាមួយគ្នានេះ ប្រសិនបើការបោះឆ្នោតនៅបារាំង ហើយគណបក្សប្រឆាំងជាប់ឆ្នោតនោះនឹងមានការបោះឆ្នោតប្រជាមតិចាកចេញពីអឺរ៉ុបជាបន្តទៀតដូចអ្វីដែលមេដឹកនាំគណបក្ស ប្រឆាំងបានលើកឡើង។

កត្តាមួយទៀតដែលធ្វើឲ្យអឺរ៉ុបត្រូវបែកបាក់នោះគឺការដាក់ទណ្ឌកម្មគ្នាឯងតែម្តង។ កន្លងមកថ្មីៗប្រធានគណៈកម្មាធិការសហគមន៍អឺរ៉ុបបានប្រកាសថា នឹងដាក់ទណ្ឌ កម្មទៅលើប្រទេសណាដែលមិនព្រមទទួល យកជនភៀសខ្លួនទៅរស់នៅក្នុងប្រទេស របស់ខ្លួនតាមការសន្យាចែករំលែកជនភៀស ខ្លួនដែលហូរចូលអឺរ៉ុបកាន់តែច្រើននោះ។

ចំណុចទាំងនោះធ្វើឲ្យសហគមន៍អឺរ៉ុបកំពុងតែជួបគ្រោះថ្នាក់នឹងបញ្ហារបស់សហគមន៍នេះមិនអាចដោះស្រាយបាននៅក្នុងជំនួបពិភាក្សារបស់មេដឹកនាំទាំងអស់។

ទាំងនោះជាការប្រកាសរបស់អធិការ បតីអាល្លឺម៉ង់ អេនហ្គេលឡា មេរគែល នៅក្នុងកិច្ចប្រជុំសហគមន៍អឺរ៉ុបនៅទីក្រុង Bratislava។ សហគមន៍អឺរ៉ុបមាន២៧ ប្រទេសលើកលែងតែអង់គ្លេសបានជួប ប្រជុំគ្នានៅទីក្រុង Bratislva ។ ប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំនេះគឺគម្រោងចាកចេញពីអឺរ៉ុបរបស់អង់គ្លេស។ ក្រៅពីនេះក៏បានពិភាក្សាអំពីជនភៀសខ្លួនសន្តិសុខ និង អភិវឌ្ឍន៍សេដ្ឋកិច្ច ។

ក្នុងពេលជាមួយគ្នានេះសមាជិកព្រឹទ្ធ សភាអឺរ៉ុបលោក Martin Schulz បាន ទទួលស្គាល់ថា អឺរ៉ុបកំពុងធ្លាក់ក្នុងដំណាក់កាលគ្រោះថ្នាក់៕ ម៉ែវ សាធី

ae dfr


ចែករំលែក៖