ព័ត៌មានទាន់ហេតុការណ៍៖

អង្គការដៃគូសម្ពន្ធមិត្តវ៉ាយអេដ៍បង្ក្រាបសាច់សត្វព្រៃបានជាង១០០គីឡូក្រាមនៅផ្សារសាមគ្គី

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ អង្គការដៃគូរសម្ពន្ធមិត្តសត្វព្រៃបានចុះបង្ក្រាបឈ្មួញរកស៊ីលក់សាច់សត្វព្រៃដុះស្លែចំនួន៤កន្លែង នៅ ផ្សារសាមគ្គី ស្ថិតក្នុងភូមិកណ្តាល សង្កាត់ ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង កាលពីវេលា ម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៧ រឹបអូសបានសាច់សត្វព្រៃជាង ១០០គីឡូ ខណៈអ្នកលក់រត់គេចអស់ ។

លោកម៉ិន មង្គល ប្រធានក្រុមអន្តរាគមន៍អង្គការសម្ពន្ធមិត្តវាយអេដ៍សត្វព្រៃបានឲ្យដឹងថា ការចុះបង្ក្រាបនេះគឺក្រុមការងារ សម្ពន្ធមិត្តរបស់លោកមិនបានជូនដំណឹង ដល់មន្ត្រីមូលដ្ឋានឲ្យដឹងនោះនោះទេ ដើម្បីកុំបែកធ្លាយនាំ ដល់មិនអាចបង្ក្រាបសាច់សត្វព្រៃទាំងនេះបាន ។ លោកបាន បន្តទៀតថាសាច់សត្វព្រៃដែលបង្ក្រាបបាន រួមមាន ៖ សាច់ជ្រូកព្រៃ៨០គីឡូ , សាច់ ប្រើសស្រស់៨១គីឡូ , សាច់ឈ្លូសស្រស់ ៥គីឡូ , ងៀតប្រើស៣គីឡូ , ក្រពះកាំប្រមា ក្រៀមចំនួន៥ សរុបជាង១០០គីឡូក្រាម យកទៅដុតកម្ទេចចោល ។

ប្រជាពលរដ្ឋបានលើកឡើងថា ការដែលក្រុមមន្ត្រីអង្គការសម្ពន្ធមិត្តសត្វព្រៃមិនប្រាប់និងសហការជាមួយនឹងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ព្រោះតែក្រុមមន្ត្រីដែលចុះបង្ក្រាបដាក់ការសង្ស័យថាមន្ត្រីនិងអាជ្ញាធរមូលដ្ឋានមួយចំនួនត្រូវរ៉ូវគ្នាជាមួយនឹងក្រុម ឈ្មួញ ដែលរកស៊ីលក់សាច់សត្វព្រៃខុស ច្បាប់ទាំងអស់ ។

លោក ហ៊ុន ប៊ុនអឿន នាយរងសង្កាត់ រដ្ឋបាលព្រៃឈើអូរពងមាន់បានប្រាប់អ្នក សារព័ត៌មានថា ករណីនេះមន្ត្រីអង្គការ សម្ពន្ធមិត្តសត្វព្រៃចុះបង្ក្រាបសត្វព្រៃនៅ ក្នុងផ្សារសាមគ្គីនោះ លោកមិនបានដឹង នោះទេ ។

លោក លៀង សេង ប្រធានមន្ទីកសិកម្ម ខេត្តឲ្យដឹងថា សត្វព្រៃដែលអង្គការសម្ពន្ធមិត្តសត្វព្រៃបង្ក្រាបបានទាំងនោះយកទៅ ដុតនិងកប់ចោលនៅថ្នាលបណ្តុះកូនឈើអូរពងមាន់ ៕ មាស សុផាត

Untitled-1


ចែករំលែក៖