ភ្នំពេញ៖ យុវជនម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ដង្កោឃាត់ខ្លួន បន្ទាប់ពីម្ដាយខាងស្រីមកប្ដឹងចោទថា បានចាប់រំលោបកូនស្រីរបស់គាត់ ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ផ្ទះជួល ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
នារីរងគ្រោះ មានឈ្មោះ ឈឿន យឹម អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រក្រដាស ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ យុវជនសង្ស័យខាងលើមានឈ្មោះសុខ មុំ អាយុ២១ឆ្នាំ មុខរបរធ្វើការរោងចក្រក្រដាស់ ជាមួយគ្នាស្នាក់នៅបន្ទប់ជិតគ្នា មានស្រុកកំណើត ភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។
បើតាមសម្ដីម្តាយនារីរងគ្រោះឈ្មោះ សម្បត្តិ យាន អយុ៤១ឆ្នាំ កម្មការិនី រោងចក្រ បានអោយដឹងថា ដោយមានកាលួងលោមពីប្អូនស្រីជនសង្ស័យដោយប្រាប់ថា មកនៅជាមួយគ្នាមកនៅសល់បន្ទប់១ ហើយនៅជិតកន្លែងធ្វើការផង បន្ទាប់នៅថ្ងែទី១ កូនស្រីរបស់គាត់បានរើឥវ៉ានចេញពីផ្ទះជួលរបស់គាត់ មកនៅក្នុងបន្ទប់ខាងលើ ដោយគាត់មិនបានដឹងរហូតមកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៧ បានមកលេងបន្ទប់កូន ក៏បានឃើញអ្នកទាំងពីរបានដេកជាមួយគ្នា ហើយគាត់ក៏បានសួរនាំកូនស្រីរបស់គាត់ មានបានធ្វើអ្វីដែលខុសពីប្រពៃណីអត់ តែកូនស្រីរបស់គាត់មិនបាននិយាយទេ គិតតែពីយំរហូត គាត់បានយកកូនស្រីទៅផ្ទះ ហើយបានសួរចុះ សួរឡើងកូនស្រីបានរៀនរាប់ប្រាប់ថា នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ បុរសខាងលើបានផឹកស្រាស្រវឹងបានដើរចូលទៅក្នុងបន្ទប់របស់នាង នៅពេលដែលរូបនាងកំពុងតែងូតទឹកក្នុងបន្ទប់ ចេញមកវិញ ក៏ស្រាប់តែជននោះបានចាប់ផ្តួលរួចហើយខ្ទប់មាត់នាងមិនអោយស្រែក បើស្រែកនឹងសំលាប់ចោល ហើយរូបនាងមិនហ៊ានស្រែកទេ ដោយនៅក្បែរបន្ទប់នោះសុទ្ធតែបងប្អូនរហូតមួយយប់ទល់ភ្លឺបានសម្រេច២ដង លុះព្រឹកឡើងមិនបានប្រាប់អ្នកណាទេ។
ពេលដែរម្តាយលឺដំណឹងភ្លាម បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបានដង្កោអោយជួយរកយុត្តិធម៌ឲ្យគាត់ផង ។ ពេលទទួលបានពាក្យបណ្តឹងខាងលើសមត្ថកិច្ចបានទៅឃាត់ខ្លួនបានជនសង្ស័យនៅបន្ទប់ផ្ទះជួលខាងលើយកមកសាកសួរ នៅប៉ុស្តិ៍ដង្កោ។
ក្រោយពីសួរនាំរួច ជនសង្ស័យខាងលើបានឆ្លើយថា រូបគេបានស្រឡាញ់គ្នាអស់រយះពេល៥ខែមកហើយ ហើយនៅយប់ថ្ងៃកើតហេតុ រូបនាងបានហៅទៅដេកក្នុងបន្ទប់ជាមួយដោយនិយាយថាខ្លាចខ្មោច ហើយពេលនោះរូបគេបានទៅដេកជាមួយ តែរូបគេមិនបានធ្វើអ្វីទេ គ្រាន់តែយកដៃទៅអង្អែលលេងទេ អង្អែលក្បាលពោះនិ ងបឺតមាត់ ហើយបានដេកលក់ទល់ភ្លឺ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុខាងលើ មានសម្ថតកិច្ចចុះទៅឃាត់ខ្លួនរូបគេដល់បន្ទប់ ដោយមិនដឹងថា មានរឿងអ្វីនោះទេ នៅពេលមកដល់ប៉ុស្តិ៍ទើបដឹងថា ម្ដាយនាងបានមកប្តឹងសម្ថតកិច្ចថា ចាប់រំលោភនាង។ ករណីខាងលើនេះជាករណីស្រីប្រកាន់ ប្រុសប្រកែក។
បច្បន្នជនសង្ស័យត្រូវបានសម្ថតកិច្ចប៉ុស្តិ៍ដង្កោកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ខដង្កោដើម្បីចាត់ការបន្ត ៕ ភារ៉ា ដង្កោ