ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះខណ្ឌមានជ័យចុះរដ្ឋបាល និងឃាត់ខ្លួនជនសង្ស័យបាន២នាក់ តែរួចខ្លួនបាត់ម្នាក់បន្ទាប់ពីឃាត់បាន និងដកហូតថ្នាំញៀន៨កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងចម្រុះខណ្ឌមានជ័យ បានចុះធ្វេីរដ្ឋបាលនៅចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាអ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀន ក្នុងនោះសមត្ថកិច្ចបានប្រហែសឲ្យជនសង្ស័យរត់គេចខ្លួនបាត់ម្នាក់ នៅសល់តែម្នាក់ ។

ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាននោះមិនទាន់ស្គាល់អត្តសញ្ញាណទេ។

ក្នុងប្រតិបត្តិការខាងលើ គឺមានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ រួមជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ បានចុះរដ្ឋបាលនៅកន្លែងកើតហេតុខាងលើ រហូតឆែកឆែរដកហូតថ្នាំញៀន៨កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ យកទៅសាកសួរ និងកសាងសាណុំរឿងចាត់ការតាមនីវិធី ៕ ភារ៉ា ដង្កោ

IMG_6270


ចែករំលែក៖