ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញឡើងទួលទំនប់បារាំងអកហ្សឺរអិលថយក្រោយកិនម៉ូតូអស់២គ្រឿងនិងបុកសសរផ្ទះអ្នកស្រុក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកទំនិញមួយគ្រឿង ដែលដឹកស៊ីម៉ង់ត៍ និងដែក ប្រមាណជាង៦តោនឡើងទួលជាន់ហ្រ្វាំងអត់ស៊ី រអិលថយក្រោយយ៉ាងខ្លាំងកិនម៉ូតូអស់២គ្រឿង និង បុកសសរផ្ទះអ្នកស្រុកបាក់អស់១ដើម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចទំនប់បារាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

នគរបាលចរាចរណ៍បានអោយដឹងថា រថយន្តដែលបង្ករនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម ៣A-២៦៩៥ ម្ចាស់ឈ្មោះពៅ នី ។

ប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយនដឹកទំនិញមួយគ្រឿងនេះ ដែលមានដឹកអិដ្ឋ ស៊ីម៉ង់ត៍ ដែក ប្រមាណជាង៦តោនបើកឆ្លងកាត់ទំនប់បារាំង បំណងឡើងទួលច្រាំងទន្លេ ឆ្ពោះមកផ្លូវកៅស៊ូ នៅពេលដែលកំពុងតែបើឡើងទួលច្រាំងទន្លេ ជិតផុតទៅហើយស្រាប់អកហ្សឺជាមួយនឹងរថយន្តនៅលើផ្លូវកៅស៊ូខាងលើ ហើយបានជាន់ហ្រ្វាំងតែទប់អត់ជាប់ដោយសារដឹកធ្ងន់ ក៍បណ្តាលអោយរថយន្តរអិលថយក្រោយ យ៉ាងលឿនកិនម៉ូតូដែលឈប់ក្បែស្ពានទំនប់អស់ចំនួន២គ្រឿងខ្ទេចតែម្តង និង បន្តល្បឿនទៅបុកសសផ្ទះរបស់ប្រជាពលរដ្ឋបាក់អស់មួយដើមហើយអស់ល្បឿនត្រឹមនេះតែម្តង ។

ប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានអោយដឹងទៀតថា នេះពិតជាសំណាងល្អហើយដែលមិនបុកបង្គោលខ្សែភ្លើង និង មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស គ្រាន់តែខូចខាតយានយន្តប៉ុណ្ណោះ ។

សមត្ថកិច្ចបានអោយដឹង នៅពេលនេះម្ចាស់រថយន្តធានាចេញសងថ្លៃខូចខាតម៉ូតូទាំងពីរគ្រឿង និង ធានាជួសជុលកំណាត់ផ្ទះបាយវិញ ៕ ចន្ថា

seb (1) seb (2) seb (3) seb (4) seb (5) seb (6)


ចែករំលែក៖