ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅបង្ក្រាបសង្វៀនជល់មាន់មួយទៀតហើយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ និងកម្លាំងមន្រ្តីសាលាសង្កាត់ចោមចៅ បានបង្ក្រាប សង្វៀនជល់មាន់មួយកន្លែង ដោយចាប់បានមាន់ គកចំនួន៣ក្បាល ដែលបានតខ្នាយដែករួចជាស្រេច បម្រុងនិងជល់ភ្នាល់ដាក់លុយទៅហើយ ប៉ុន្តែខណៈ នោះកម្លាំងបានចុះទៅដល់ ធ្វើឲ្យក្រុមអ្នកញៀនល្បែងជល់មាន់ទាំងនោះ នាំគ្នារត់គេចខ្លួនបាតជើងសព្រាត ចោលមាន់គក ហើយការរត់គេចខ្លួនមុនពេល កម្លាំងនគរបាលទៅដល់បែបនេះ ត្រូវបានគេសង្ស័យថាមាន រនុកក្នុងចាំឲ្យការនិងប្រាប់ឲ្យរត់។

ប្រតិបត្តិការនោះបានធ្វើឡើង កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា សង្វៀនជល់មាន់ខាងលើនោះ បានបើកលេងដោយលួចលាក់ ប៉ុន្តែត្រូវទទួលបាន ការមិនពេញចិត្ត និងស្អប់ខ្ពើម ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងភូមិខាងលើ មិនតែប៉ុណ្ណោះ បងប្អូនប្រជាពល រដ្ឋទាំងនោះបានសម្ដែងការព្រួយបារម្ភ ខ្លាចកើតមានចោរកម្មនៅកើតចេញ ពីល្បែងបក្សីកីឡានោះមួយ ប្រភេទនោះទើប លួចខ្សឹបប្រាប់ឲ្យកម្លាំងចុះទៅធ្វើការបង្ក្រាបតែម្ដង។ ប៉ុន្តែអ្វីដែលគួរឲ្យមានការសោកស្ដាយ នោះ គឺលើកណាក៏ចាប់បានតែមាន់ប៉ុណ្ណោះ មិនដែលចាប់បានមនុស្សដែលជា ក្រុមអ្នកញៀនល្បែងនេះ សោះដែលជាហេតុធ្វើឲ្យពួកនោះ មានឱកាសបានប្រមូលផ្ដុំគ្នា ត្រឹមតែរយៈពេល២ឬ៣ថ្ងៃ ប៉ុណ្ណោះក្រោពេល ការបង្ក្រាប ទៅបើកសង្វៀនថ្មីទៀត ព្រោះពួកអ្នកលេងមាន់ជល់ទាំងនោះ សុទ្ធតែមុខក្រាស់មិនចេះរាងចាល នោះឡើយ ព្រោះអាងថាមិនដែលចាប់ខ្លួនពួកគេបានបែបនេះ។

ទន្ទឹមនិងនេះនគរបាលបានស្នើសុំឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយចូលរួមសហការជាមួយ កម្លាំងនគរបាលនិងអាជ្ញាធរសង្កាត់ ផ្ដល់ព័ត៌មានពីទីតាំងដែលមានបើកសង្វៀនជន់មាន់ ឬល្បែងបៀរ អាប៉ោង ដើម្បីបង្ក្រាបបានទាន់ពេលវេលា និងកាត់បន្ថយរាល់បទល្មើសចោរកម្មនានានៅក្នុងភូមិ សង្កាត់ទាំងមូល ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖