ព័ត៌មានទាន់ហេតុការណ៍៖

អ្នកហាត់ប្រាណភ្ញាក់ផ្អើលស្មានថា ឃាតកម្មសម្លាប់មនុស្សច្រកបាវ តាមពិតជាមនុស្សឆ្កូតសោះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ទៀបភ្លឺ ដោយអ្នកហាត់ប្រាណនៅស្រះវង្ស បានប្រទះឃើញដូចជាសាកសពមនុស្ស គេច្រកនៅក្នុងការ៉ុងយកមកចោលនៅលើឃឿនស្រះវង្ស ស្ថិតនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាុះ២០១៧ ហើយបានដាក់ការសង្ស័យថា ជាអំពើឃាតកម្ម ប៉ុន្តែពេលនាំគ្នា ចូលទៅពិនិត្យមើលស្រាប់តែឃើញ ជនដែលនៅក្នុងការ៉ុងនោះរើបម្រាស់ ក៏មានការភ្ញាក់ផ្អើលថា ពិតជាមនុស្សហើយត្រូវគេសម្លាប់យកមកចោលមិនទាន់ស្លាប់ ។

ខណៈកំពុងឈមើលនិងនាំគ្នាពិចារណា ធ្វើឲ្យភ្ញាក់ដល់ជនដែលដេកក្នុងការ៉ុងនោះ ក៏ ងើបអើតចេញក្បាលពីការ៉ុង ទើបដឹងថាជាមនុស្សឆ្កួត វារងា ក៏ចូលក្នុងការ៉ុងដេក អង្កុញជើងទាញមាត់ការ៉ុងកើយ ដូចជាគេវាយមនុស្សសម្លាប់ច្រកក្នុងបាវយកមកបោះចោលអីចឹង តាមពិតមនុស្សឆ្កួតសោះ ៕ យឹម សុថាន

ae (1) ae (2) ae (3)


ចែករំលែក៖