ព័ត៌មានទាន់ហេតុការណ៍៖

យុវជនប្រកាសធ្វើបដិវត្តន៍ពណ៌តាមហ្វេសប៊ុក នឹងត្រូវដោះលែង

ចែករំលែក៖

ភ្នំពេញ៖ ក្រោយអនុវត្តទោសបញ្ចប់ យុវជនម្នាក់ដែលប្រកាសធ្វើបដិវត្តន៍ពណ៌ តាមហ្វេសប៊ុក អំពាវនាវឲ្យផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២២ ខែកុម្ភៈ ។

យុវជនរូបនេះ ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ ពោលគឺតាំងពីសាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និង តុលាការកំពូល សម្រេចដូចគ្នា ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

យុវជនឈ្មោះ គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ រហស្សនាមនៅក្នុងហ្វេសប៊ុក soriya koko បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ” តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ ” ។

ក្រោយការប្រកាសនេះ សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនយុវជនរូបនេះ ដោយចាត់ទុក ការប្រកាសនេះ ធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម ៕ ចេស្តា

Neat2


ចែករំលែក៖