ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសង្កាត់អូឡាំពិកចោទទីតាំងវ៉ាអុីនធើណេតលួចលាក់បើកល្បែងស៊ីសង

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូឡាំពិក កាលពីពេលថ្មីៗនេះបាន ជំរុញឲ្យមានការបង្ក្រាបទីតាំងល្បែងស៊ីសង តាមអីុនធើណេតមួយកន្លែង ដែលស្ថិត នៅផ្ទះលេខ៣៧០ ផ្លូវព្រះសីហនុ សង្កាត់ អូឡាំពិក ខណ្ឌចំការមន ដោយថា បនល្បែង នេះបានធ្វើឲ្យកូនៗរបស់ពួកគាត់អស់លុយ និងភេ្លចសាលា ប៉ុន្តែត្រូវបានអាជ្ញាធរលើក ឡើងថា ពិបាកដែររឿងហ្នឹង។

តាមសេចក្ដីរាយការណ៍ថា បនល្បែង តាមអុីនធើណេត ដែលមានយីហោ “វ៉ា អីុនធើណេត ២៤ម៉ោង នោះ មានបង្កប់បម្រើសេវាល្បែងស៊ីសងខុសច្បាប់ដូចជា ចាក់ ភ្នាល់បាល់, ចាក់ឆ្នោត, ចាក់ភ្នាល់ សត្វជា ដើម ដែលធ្វើឲ្យសិស្ស និងក្រុមយុវជនមួយចំនួនពុលលង់ខ្លួនលួចលុយពីផ្ទះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោ បាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងក៏ដូចជាគោលការស្ដីពីការណ៍បង្ក្រាបល្បែងស៊ីសងដែលត្រូវបានប្រកាសដោយសម្តេចក្រឡាហោម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះផងដែរ ។

លោក អ៊ួន រតនៈ នាយប៉ុស្ដិ៍រដ្ឋបាល អូ ឡាំពិកបានឲ្យដឹងថា លោកហាក់ដូច ជាពិបាកក្នុងការបញ្ឈប់អាជីវកម្មនេះណាស់ ។ លោកលើកឡើងថា គួរតែដឹងហើយថា អ្នក រកសអីនឹងក៏មានខ្នងមិនមែនអ្នកតូចទេ ប៉ុែន្តយ៉ាងណាក៏ដោយលោកថា ថ្ងៃណា មួយបើមានពេលទំនេរលោក និងគណៈ បញ្ជាការនឹងចុះទៅបង្ក្រាប ។

ចំណែកលោក ពា ហន ចៅសង្កាត់អូរឡាំ ពិកបានថ្លែងថា ពាក់ព័ន្ធផ្ទះអីុនធើណេត ខាងលើពិបាកដែររឿងហ្នឹង ៕ ហេង នរិន្ទ្រ

 

aa


ចែករំលែក៖