ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលពេញផ្លូវនាំគ្នាជួយពន្លត់ ខណៈម៉ូតូដឹកឈើក្ដៅឆេះហុយ សំណាងមនុស្សមិនរងគ្រោះថ្នាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានករណីភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលយ៉ាងច្រើនកកកុញ ខណៈនាំគ្នាជួយពន្លត់ដោយសារតែបុរសម្នាក់ជិះម៉ូតូដឹកឈើមួយគ្រឿងហើយកំពុងធ្វើចរាចណ៍នៅលើដងផ្លូវជាតិលេខ១ ស្រាប់តែហុយផ្សែងបង្កជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូរមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត មិនត្រូវបានស្គាល់ឈ្មោះ ខណៈដឹកឈើចេញពីក្នុងភូមិទន្លៀងឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្នុងទិសដៅពីលិចទៅកើត ដល់លុះមកដល់ត្រង់ចំណុចកើតខាងលើ ស្រាប់តែ ម៉ូតូក៏ហុយផ្សែងចេញ ពីម៉ូតូក៏បណ្ដាលអោយឆាបឆេះ ហើយរេចង្កូតចូលទៅបុករបងអ្នកស្រុក និងស្រែកហៅអ្នកភូមិនាំគ្នាជួយពន្លត់ ខ្លះដងទឹកជះ និងយកបាវជ្រលក់ទឹកមកគ្រប ប្រមាណជាងកន្លះម៉ោង ទើបគ្រប់គ្រងស្ថានការណ៍ដោយឆេះម៉ូតូតែពាក់កណ្ដាលដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕ យឹម សុថាន

2 1 3


ចែករំលែក៖