ព័ត៌មានទាន់ហេតុការណ៍៖

ហាយឡេនឌ័របុកទីតាន់ពីក្រោយឡើងរួញ អ្នកបើកបរសំណាងមិនរងរបួស

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ មានករណីគ្រោះ ថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តម៉ាក ហាយឡេនឌ័របាន ជ្រុលទៅបុករថយន្ត ទីតាន់ពីក្រោយ ឡើងរួញចំណែករថយន្តទីតាន់ក្រឡាប់ផ្ងារជើងទ្រមេឃ តែអ្វីដែលចំឡែកនោះគឺអ្នកបើកបររថយន្តហាយឡេនឌ័របែជាមិនមានគ្រោះដល់អាយុជីវិតទេគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។

ហេតុការណ៍នេះ កើតឡើងនៅ វេលាម៉ោង៣ទៀបភ្លី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧ ត្រង់ចន្លោះបង្គោលម៉ែត្រលេខ១៤៧-១៤៨ ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

អធិការនគរបាលក្រុងសួង លោក ឈន សុធន បានឲ្យដឹងថា រថយន្តមាកហាយឡែនឌរ័ពណ័ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2_AC 9505 បើកបរដោយ ឈ្មោះ ណា សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរនៅភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបុករថយន្តមាកទីតាន់ចំណុះ១,៥តោនពណ័ខៀវ(ពីរក្រោយ)ពាក់ស្លាកលេខ ញ3603 ភព2 ដែលបើកបរដោយឈ្មោះ ស៊ាង វន្ត័ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិតំណាក់ពង្រឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (របួសស្រាល)រួមតំណើរជាមួយប្រពន្ធឈ្មោះ តឿ តាំងលី អាយុ៣២ឆ្នាំ(របួសស្រាល)។

រថយន្តបើកបរក្នុងទិសដៅស្របគ្នាពីសួងទៅក្រែក(លិចកើត)
មូលហេតុប្រើប្រាស់ល្បឿនលឿន។

បច្ចុប្បន្នវត្ថុតាងទាំងពីរគ្រឿងជំនាញបានយកមករក្សាទុកនៅអធិការដ្ធាននគរបាលក្រុងសួង៕ វណ្ណះ

IMG-20170226-WA0014 IMG-20170226-WA0013 IMG-20170226-WA0012 IMG-20170226-WA0011


ចែករំលែក៖