ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរ វាយប្លន់ម៉ូតូមួយគ្រឿង បានសម្រេច ក្នុងខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានចេញពីអង្គុយលេងនៅមុខណាហ្គាវើលចប់ ក៏បបួលគ្នាត្រឡប់មកផ្ទះវិញ ខណះដែលជនរងគ្រោះឈប់ម៉ូតូចាំមិត្តភ ក៏ត្រូវក្រុមចោរមានគ្នា៥នាក់ ស្ទាក់វាយប្លន់យកម៉ូតូ Suzuki Let’s មួយគ្រឿងបានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២និង២០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមផ្លូវ ដរអរិយក្សត្រ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ សិន សុភ័ត្រា អាយុ ២៤ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ និងជាម្ចាស់ម៉ូតូមួយគ្រឿងម៉ាក Suzuki Let’s ពណ៌ស ស៊េរី២០១៥ ពាក់ស្លាកលេង ភ្នំពេញ1FE-2898។

បើតាមសម្ដីជនរងគ្រោះបាននិយាយប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ខណៈរូបគេកំពុងជិះម៉ូតូចេញពីអង្គុយលេងនៅសួនច្បារ ណាហ្គាវើល ហើយពេលនោះ គេនិងមិត្តភ័ក្រម្នាក់ឈ្មោះ ម៉េង បានជិះម៉ូតូលេងមកតាមផ្លូវ ដរអរិយក្សត្រ ហើយពេលនោះពួកគេក៏បានឈប់ម៉ូតូរងចាំមិត្តមិត្តភ័ក្រផ្សេងទៀតមានគ្នាប្រមាណ៧នាក់ជិះម៉ូតូ៣គ្រឿង ខណៈដែលកំពុងអង្គុយចាំស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នា៤ទៅ៥នាក់ បានជិះម៉ូតូ២គ្រឿងមកស្ទាក់ នឹងយកដុំថ្មគប់មកលើ មិត្តភ័ក្រម្នាក់ឈ្មោះ ម៉េង បណ្តាលអោយរបួស ហើយក្រុមជនល្មើសនោះ ក៏ទាញដាវសាម៉ូវៃ ដេញកាប់ពួកគេទៀត (ជនរងគ្រោះ) ដោយសារភ័យខ្លាចគ្រោះថ្នាក់ពេក ពួកគេក៏រត់ចោលម៉ូតូ ដើម្បីរកកន្លែងមានមនុស្សសុំអោយគេជួយ។

ភ្លាមៗនោះ ក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះ ជិះគេចចេញទៅបាត់ស្រមោល ក្រោយមកទើបខ្លួនបានទូរស័ព្ទហៅបងប្អូនមកជួយទៅដាក់ពាក្យបណ្តឹង។

ក្រោយពេលកើតហេតុកន្លះម៉ោងជនរងគ្រោះ ព្រមទាំងមិត្តភក្តិបាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចតុមុខ ដើម្បីអោយសមត្ថកិច្ច កំណត់មុខសញ្ញាតាមចាប់ជនរងគ្រោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៖ គួររំលឹកផងដែលថា តំបន់លើសួនច្បារនេះសំបូរទៅដោយក្រុមក្មេងស្ទាវចាំស្ទាក់ វាយកាប់ប្លន់យ កសំភារៈ និងម៉ូតូណាស់ ដូច្នេះសូមសមត្ថកិច្ច ជាពិសេសលោកអធិការ មេត្តាចាត់វិធានការយ៉ាងណាដើម្បីកុំអោយរឿងបែបនេះកើតឡើងដដែលៗពេក ៕ ស តារា

IMG_5812-600x450

IMG_5809-600x450

IMG_5810-600x338

IMG_5811-600x450

 


ចែករំលែក៖