ព័ត៌មានទាន់ហេតុការណ៍៖

ទំនងងងុយដេក បើករថយន្ដលឿនដូចហោះរេចង្កូតជ្រុលបុកឡើងលើសួនច្បារចែកទ្រូងផ្លូវទាំងព្រឹកព្រលឹម បណ្ដាលឲ្យខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើក រថយន្ដស៊េរីធន់ធំ ក្នុងល្បឿនលឿន ហើយទំនងជាងងុយដេក ក៏បានជ្រុលចង្កូតឡើងលើសួនច្បារចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ ២០១៧ តាមបណ្ដោយផ្លូវ ២១៧ ស្ថិតនៅក្នុងភូមិក្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដខាងលើនេះបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ទំនងជាតៃកុងងងុយដេកក៏បានជ្រុលចង្កូតបើកឡើងលើសួនច្បារចែកទ្រូងផ្លូវតែម្ដង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថាតៃកុងដែលបើកបររថយន្ដនេះមានឈ្មោះ ម៉ន សុភ័ក្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរអ្នកបើករថយន្ដ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយបានបើករថយន្ដម៉ាក ហ៊ុយសូ ពាក់ស្លាកលេខភ្នំពេញ៖ 3B-1995 ។ តែជាសំណាងល្អ ក្នុងពេលកើតហេតុមិនមានការបង្ករគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ តែបានបង្ករឲ្យមានការខូចខាតនូវសម្បត្តិសាធារណៈ ។

ក្រោយមករថយន្ដខាងលើក៏ត្រូវបានសមត្ថកិច្ចចរាចណ៍ខណ្ឌដង្កោហៅឡានស្ទូចមកស្ទូចដើម្បីយកទៅរក្សានៅអធិការខណ្ឌដង្កោ ដើម្បីរងចាំដោះស្រាយទៅតាមនីតិវិធី៕ ភារ៉ា ដង្កោ

2 1 6 4 3

 


ចែករំលែក៖