ខេត្តស្វាយរៀង៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលត់ខ្លួនបានជាបន្តបន្ទាប់ និងសាកសួរព្រមទាំងធ្វើតេស្ត័ទឹកម៉ូតពិតជាមានសាធាតុញៀនកាលពីវេលាម៉ោង១០ព្រឹករហូតដល់ម៉ោង៣រសៀលថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៧ស្ថិតក្នុងក្រុងបាវិត។
យោងតាមនគរបាលក្រុងបាវិតបានឲ្យដឹងថា កម្លាំងរបស់ក្រុង សហការជាមួយកំលាំងជំនាញការិយាល័យខេត្តនាំខ្លួនជនសង្ស័យមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀនបានចំនួន07នាក់ស្រី៣នាក់មានឈ្មោះដូចខាងក្រោម៖
1.ភឿង រ៉ាវន ភេទប្រុស អាយុ19ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាពៅសង្កាត់បាវិតក្រុងបាវិតខេត្តស្វារៀង
2.ព្រៃ ដែន ភេទប្រុស អាយុ20ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
3.សុខ វី ហៅយូ ភេទប្រុស អាយុ22ឆ្នាំ ជនជាតិខ្មែរ កម្មករ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
4.ថោង វន្ធី ភេទប្រុស អាយុ19ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
5.ស៊ុន សារឿន ភេទស្រី អាយុ34ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិតាបិបសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង(ជួញដូរ) ។
6.ឡេ ធីបេអែម ភេទស្រី អាយុ24ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា មានទីលំនៅភូមិប៊ិនហ៊ឹង01 ឃុំប៊ិនមី ស្រុកចូវភូ ខេត្តអាងយ៉ាង ។
7.ចាំង ធីង៉ុកវេ ភេទស្រី អាយុ24ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា មានទីលំនៅភូមិប៊ិនហ៊ឹង01 ឃុំប៊ិនមី ស្រុកចូវភូ ខេត្តអាងយ៉ាង ។
ប្រភពបន្តថាជាលទ្ធផលក្រោយពីបានធ្វើតេសពិនិត្យទឹកមូតឃើញថា ពិតជាមានសាធាតុញៀន(វិជ្ជមាន)ទាំងអស់ ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ត្រូវសមត្ថកិច្ចមូលដ្ឋានកសាងសំណុំរឿងបញ្ជួនទៅតុលាការខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី ៕ យឹម សុថាន