ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌមានជ័យបង្ក្រាបទីតាំងកត់កន្ទុយលេខនៅសង្កាត់ចាក់អង្រែក្រោម

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងដោយមានការឯកភាពពីលោក កុល បុន ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរនោះបានឆ្មក់ចូលផ្ទះកត់កន្ទុយលេខខុសច្បាប់១កន្លែងស្ថិតនៅផ្ទះលេខ១៩ ផ្លូវលេខ៤ ភូមិទួលរកា១ ក្រុមទី១៤ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលមានស្ត្រីឈ្មោះ កែវ មុន្នី អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ក្នុងរង្វង់ប្រតិបតិ្តការចុះបង្ក្រាប់ទីតាំងកត់កន្ទុយខាងលើ គេឃើញមានការចូលរួមសហការផងដែរ ពីលោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ លោក វុធ ផូសារវ័ន្ត នាយនគរបាលប៉ុសិ៍្តចាក់អង្រែក្រោម លោកមេភូមិព្រមទាំងមន្ត្រីជំនាញសាលាខណ្ឌផងដែរ។

ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ តុកត់ឆ្នោតចំនួន១ ក្រដាស់រ៉ាមសំ រាប់កត់ឆ្នោតមួយចំនួន ម៉ាស៊ីនតូចគូពីក្រដាស់ឆ្នោត១គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង ម៉ាស៊ីនធំ កូពីចំនួន១គ្រឿង និងថវិកាចំនួន១.០៥០.០០០រៀល។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពីធ្វើការឆែកឆេរសមត្ថកិច្ច ក៏បាននាំខ្លួន ស្ត្រីម្ចាស់ផ្ទះទៅកាន់ស្នាក់ការប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ដើម្បីសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្សការសាលាដំបូងរាជធានីភ្នំពេញ៕ តាឡឹម

abc (3) abc abc (1) abc (2)


ចែករំលែក៖