ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺប្រចាំកាយក្រពះពោះវៀនព្យាបាលមិនជាចងកសម្លាប់ខ្លួនចោលកូន

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹកទៀបភ្លឺ ខណៈក្រុមគ្រួសារបានស្រែកយំ និងនិយាយថា ជួយម្ដាយខ្ញុំផង គាត់ចងកសម្លាប់ខ្លួនហើយ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ហ៊ែល តុល អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពីក្រុមគ្រួសារស្ត្រីរងគ្រោះ សមត្ថកិច្ចនគរបាលមូលដ្ឋាន ក៏ដូចជានគរបាលជំនាញ និងគ្រូពេទ្យ បានមកដល់ និងពិនិត្យសាកសពឃើញថា ស្ត្រីខាងលើបានយកខ្សែគោចងកសម្លាប់ខ្លួននៅធ្នឹមឈើខាងក្រោមផ្ទះពិតប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វី កត់សម្គាល់ជារឿងឃាតកម្មនោះទេ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ម្ដាយរបស់ខ្លួនមានជំងឺប្រចាំកាយ ក្រពះ ពោះវៀន ព្យាបាលមិនជា រយៈពេលជាង១ឆ្នាំមកហើយ ណាមួយមិនសូវមានប្រាក់ព្យាបាល ធ្វើឲ្យម្ដាយកើតទុក្ខ មិនហាស្ដីជាមួយកូនៗ លុះនៅវេលាម៉ោង៣ទៀបភ្លឺ ស្រាប់តែឃើញម្ដាយចងកស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ជូនក្រុមគ្រួសារីដើម្បធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

86 (1) 86 (2)


ចែករំលែក៖