ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ឋផិត មិត្តក្បត់…! បុរសកំសត់ស្នេហ៍ម្នាក់ មកពីធ្វើការវិញឃើញប្រពន្ធដេកឱបប្រុសសហាយដែលជាមិត្តភក្តិក្នុងបន្ទប់ជួល

ចែករំលែក៖

 

ភ្នំពេញ៖ បុរសម្នាក់ បានមកពីធ្វើការវិញ ឃើញប្រពន្ធដេកឱបប្រុសសហាយដែលត្រូវជាមិត្តភក្តិរបស់ខ្លួនក្នុងបន្ទប់ជួល រួចរាយការណ៍ដល់សមត្ថកិច្ចដឹងលឺ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះជួល ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាធានីភ្នំពេញ ។

បុរសជាប្តីរងគ្រោះមានឈ្មោះ សៅ ឌី អាយុ៣៨ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅផ្ទះជួល ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាធានីភ្នំពេញ ឯប្រពន្ឋដែលក្បត់ប្ដី មានឈ្មោះ ឡេង សុវណ្ណធី អាយុជាង៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលជាមួយប្តីខាងលើ ហើយមានកូន៣នាក់ ។ ចំណែកបុរសជាសហាយស្មន់មានឈ្មោះ ដុំ ធឿន អាយុជាង៣០ឆ្នាំ មុខរបរជាសន្តិសុខយាមអូតែលភ្នំពេញ ត្រូវជាមិត្តភក្តិជាមួយនឹងខ្លួន(ប្តី) ។

បើតាមការរៀបរាប់របស់ជាប្តីបានឲ្យដឹងថា គាត់ជាប្តីទៅធ្វើការជារៀងរាល់ថ្ងៃតែយូរៗ មកដេកផ្ទះម្តង តែគាត់មានការសង្ស័យនឹងប្រពន្ធពេលដែលគាត់ចង់រួមដំណែក ប្រពន្ធចេះតែរកឡេះថាឈឺរហូត ធ្វើឲ្យគាត់មានការសង្ស័យ ហើយឮអ្នកជិតខាងខ្សឹបប្រាប់ផង គាត់ក៏តាមដានរហូត លុះមកដល់ម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ បុរសជាប្តីបានចេញមកពីធ្វើការ រួចគោះទ្វារឲ្យប្រពន្ធបើកទ្វារ ស្រាប់តែនារីជាប្រពន្ធបានរកឡេះប្រើបុរសជាប្តីឲ្យទៅទិញអីហូប ពេលនោះ បុរសជាប្តីមានការសង្ស័យ ក៏លួចហែកជញ្ជាំងមើលក៏ឃើញម៉ូតូរបស់ឈ្មោះ ដុំ ធឿន នៅក្នុងបន្ទប់ ហើយគាត់ក៏រុញទ្វារស្រាប់តែឃើញឈ្មោះ ដុំ ធឿន ដេកឱបគ្នាលើគ្រែ បន្ទាប់មកបុរសរងគ្រោះជាប្តីក៏ស្ទុះចេញមកក្រៅបន្ទប់វិញ ហើយយកកូនសោចាក់ទ្វារបន្ទប់ពីក្រៅ ទុកអ្នកទាំងពីរនៅក្នុងបន្ទប់នោះ ។

បន្ទាប់មក រូបគាត់ជាប្តីបានមកប្តឹងប៉ូលីសប៉ុស្តិ៍ស្ទឹងមានជ័យជួយទៅមើល ពេលទៅដល់វិញ បុរសឈ្មោះដុំ ធឿន បានធាក់ទ្វារចេញក្រៅបាត់នៅសល់តែនារីជាប្រពន្ធ ។

ក្រោយមកបុរសជាប្តីមិនប្តឹងផ្តល់ទៅលើប្រពន្ធនោះទេ និងរង់ចាំទៅដោះស្រាយគ្នានៅសាលាឃុំនៅឯស្រុកកំណើត៕ ភារ៉ា ដង្កោ

IMG_0120 IMG_0116 IMG_0117


ចែករំលែក៖