ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន៣នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានសមត្ថកិច្ចខណ្ឌពោធិសែនជ័យ ធ្វើកាឃាត់ខ្លួនក្រោយពីពួកគេបានបើកឆកប្រយុទ្ធគ្នាហើយសមត្ថកិច្ចបានផ្ទុះអាវុធជាច្រើនគ្រាប់ ផងដែរ ក្នុងការបង្ក្រាប ។
ហេតុការណ៍នេះ បង្កឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងការរដ្ឋានសាងសង់សំណង់ខុនដូរ Bodiaju ស្ថិតក្នុងភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមកម្មករសំណង់ បានទិញស្រាយកចូលក្នុងការដ្ឋាន ដោយសារសន្តិសុខមិនឲ្យយកចូល ទើបបង្កជាជម្លោះហើយក្រុមកម្មករហៅគ្នីគ្នាមកច្រើន ហើយសន្តិសុខ ក៏នាំគ្នាមកច្រើនម្ខាងៗ ទើបបង្កជម្លោះ ឈានដល់ទាញដំបងទីប ដំបងឈើមកវ៉ៃគ្នាដូចក្នុងរឿងកុន របួសរៀងខ្លួន និងមានអ្នកខ្លះរត់ចោលម៉ូតូចំនួន៣គ្រឿងនៅកន្លែងកើតហេតុ ។ ក្រោយពីប្រយុទ្ធគ្នាមួយប្រ៉ាវរួចមក មានប្រជាពលរដ្ធរាយការណ៍ប្រាប់សមត្ថកិច្ច ភ្លាមនោះកម្លាំងអន្តរាគនម៍ដែលកំពុងជិះល្បាតនៅក្បែរកន្លែងកើតហេតុ ទៅដល់ឃើញម៉ូតូ៣គ្រឿងដួលនៅលើផ្លូវ ស្រាប់តែឃើញឆាកប្រយុទ្ធជាលើកទី២ ដោយក្រុមកម្មករទៅរករឿងសន្តិសុខម្តងទៀត ក៏ត្រូវសន្តិសុខដេញរត់ចេញមកក្រៅ ក៏ប៉ះជាកម្លាំងសមត្ថកិច្ចចូលទៅដល់ឃាត់មិនស្តាប់ ដោយម្ខាងៗសរុបជាង២០ ទើបសមត្ថកិច្ចសម្រេចផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ ដើម្បីបំបែកហ្វុង ទើបឃាត់បានកម្មករម្នាក់ សន្តិសុខ២នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា ភាគីសាងខាង៣នាក់ ត្រូវឃាត់ខ្លូន ទី១.វ៉ាន ផល្លី អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងការរដ្ឋាន កើតហេតុ មុខរបរសន្តិសុខ(ឃាត់ខ្លួន) ទី២. អ៊ិន ចិន្តា អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងការរដ្ធាន កើតហេតុ មុខរបរសន្តិសុខ (ឃាត់ខ្លួន) បក្ខពួករត់គេចខ្លួន។ ទី៣.វឿន តូច អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងការរដ្ធាន កើតហេតុ មុខរបរកម្មករសំណង់ (ឃាត់ខ្លួន)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចស្ទើរមួយខណ្ឌពោធិ៍សែនជ័យ បានចុះទៅអន្តរាគមន៍ និងទៅឆែកឆេរកន្លែងស្នាក់នៅរបស់កម្មករ តែជនទាំងនោះបានរត់គេចខ្លួនបាត់អស់ទៅហើយ បន្ទាប់មក សមត្ថកិច្ចបាននាំខ្លួនកម្មករម្នាក់ និងសន្តិសុខ២នាក់ ម៉ូតូ៣គ្រឿង រួមនិងវត្ថុតាងដំបងឈើជ្រុង ដំបងដែលទីប ជាច្រើននាំយកមកកាន់ប៉ុស្តិ៍នគរបាលកាកាបដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ សុខាសែនជ័យ