ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យម្នាក់កំពុងឈរលក់ថ្នាំញៀនដកហូតថ្នាំ២៦កញ្ចប់តូច

ចែករំលែក៖

 

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជិះល្បាតការពារបទល្មើសក្នុងមូលដ្ធាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកំពុងឈរលក់ថ្នាំញៀន ដកហូតបានថ្នាំ២៦កញ្ចប់តូច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី ០១ មីនា ២០១៧ នៅចំណុចផ្លូវលំ ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះខៀវ សុខគង់ អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ភូមិកំណើតនៅមណ្ឌលទំពាំងឫស្សី ស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងអន្តរាគមន៍ចំនួន៦នាក់ ជិះម៉ូតូ៣គ្រឿងល្បាតក្នុងមូលដ្ធាន និងចូលទៅលុកលុយក្នុងតំបន់ខាងលើដែលជាតំបន់ស្មុគស្មាញ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យខាងលើឈរ រ៉េរ៉ នៅតាមផ្លូវ ដោយមានការសង្ស័យ កម្លាំងបានហៅឃាត់សួរនាំ និងសុំការឆែកឆេររកឃើញថ្នាំនៅក្នុងកាបូបស្ពាយរបស់ជនសង្ស័យចំនួន២៦កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងប្រគល់ឲ្យប៉ុស្តិ៍ចោមចៅ កសាងឯកសារបញ្ជូនមកកាន់នគរបាលផ្នែកជំនាញ នៃអធិការដ្ធានគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖