ព័ត៌មានទាន់ហេតុការណ៍៖

ស្ងាត់ៗ ចាន់ ស្រីនាថ ធ្វើពិធីឡើងផ្ទះតម្លៃជិត១០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះបង្គួរកញ្ញា ចាន់ ស្រីនាថ បានធ្វើឲ្យអ្នករួមអាជីពភ្ញាក់ផ្អើលជាមួយនឹងពិធីឡើងផ្ទះថ្មីក្នុងតំបន់បុរីវាស្បូវខណ្ឌច្បារអំពៅដែលមានតម្លៃជិត១០ម៉ឺនដុល្លារអាមេរិក ។ ទោះជាយ៉ាងណា នាងលើកឡើងថា ផ្ទះនេះគឺមានចំណែកក្រុមគ្រួសារនាងដែរ មិនមែនជាចំណែកនាងតែម្នាក់នោះទេ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងពិធីឡើងផ្ទះថ្មីរបស់នាងកាលពីរាត្រីថ្ងៃទី១ ខែមីនា ក្រោមវត្តមានភ្ញៀវប្រមាណជាង២០០នាក់ ដែលមួយចំនួនជាអ្នកសិល្បៈជិតដិត។ តារាស្រីវ័យ២៤ឆ្នាំរូបនេះប ញ្ជាក់ថា ផ្ទះដែលនាងរៀបចំពិធីនេះគឺទិញជាយូខែមកហើយក្នុងតម្លៃប្រមាណ៦ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែដោយសារមានតែមួយជានផ្ទាល់ដី ទើបនាង និងក្រុមគ្រួសារសម្រេចចិត្តកែលម្អ និងដំឡើងទៅលើបន្ថែមមួយជាន់ទៀត បូករួមទាំងបំពាក់សម្ភារៈ ប្រើប្រាស់មួយចំនួន គឺមិនតិចជាង២ម៉ឺនដុល្លារនោះទេ។ នាងថា ផ្ទះនេះជាការចូលរួមចំណែករបស់នាងជាមួយក្រុមគ្រួសារ ហើយថវិកា ដែលរកបានគឺក្រោយចូលសិល្បៈបាន៦ឆ្នាំមកនោះ ។

ម្ចាស់បទ ”មនុស្សប្រុសគ្មានអ្នកណាស្មោះទេ “ រូបនេះ លើកឡើងដែរថា កម្មវិធីឡើងផ្ទះថ្មីនេះ មិនមានអ្វីធំដុំទេ គឺគ្រាន់តែជាការជួបជុំសាច់ញាតិមិត្តភក្តិ ហើយអ្នករួមអាជីពជិតដិតក្នុងសិល្បៈមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញ និងដើម្បជួបជុំកម្សាន្តសប្បាយរួមគ្នាផងដែរ។

តារាចម្រៀងប្រចាំក្លិបកម្សាន RCA រូបនេះ បញ្ជាក់ដែរថា បច្ចុប្បន្ននាងនៅតែបន្តប្រឹងប្រែងច្រើនជាមួយនឹងការងារសិល្បៈ ទាំងការច្រៀងនៅតាមក្លិបកម្សាន្ត និងចេញទៅច្រៀងនៅក្រៅប្រទេស ដើម្បីជាចំណែកជួយដល់គ្រួសារ ។ នាងក៏នៅតែឆ្លៀតសម្តែងបទចម្រៀងខារ៉ាអូខេ និងឈុតផ្សព្វផ្សាយពាណិជ្ជកម្មដដែល ប៉ុន្តែនាងនៅមិនទាន់មានពេលហក់ប្រឡូកក្នុងអាជីពជាតារាសម្តែងនៅឡើយ ព្រោះតែមិនមានពេលគ្រប់គ្រាន់។ ថ្មីៗនេះនាងទទួលបានការងារច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីធំៗជាច្រើន នៅតាមបណ្តាខេត្តនានា។ នាងរំពឹងដែរថា ឆ្នាំថ្មីនេះនាងនឹងទទួលបានការងារកាន់តែច្រើនទាំងច្រៀង និងសម្តែងនេះ ៕ វឌ្ឍនា

IMG_4816 IMG_4749 IMG_4757 IMG_4766 IMG_4781 IMG_4799 IMG_4804 IMG_4810 IMG_4812 IMG_4815


ចែករំលែក៖