ខេត្តពោធិ៍សាត់៖ ប្រភពព័ណ៌មានពីប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញរាយការណ៍មកថា មានណូតដឹងឈើនៅស្ទឹងទី៣ សង្ស័យមានភ្លើងខៀវពីមន្រ្តីបរិស្ថាន និងមន្រ្តីសុីអាយ ខណៈឃើញមន្រ្តីបិរស្ថាន និងមន្រ្តីសុីអាយដាក់ប៉ុស្តិ៍នៅក្បែនោះតែគ្មានការបង្រ្កាប។
ប្រភពព័ត៌មានខាងលើបន្តថា ទីតាំងអាងទឹកទំនប់ស្ទឹងទី៣ មានកាណូតដឹកឈើរាល់ថ្ងៃគ្មានការបង្រ្កាប ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពដដែលបន្តទៀតថា សកម្មភាពជនប្រព្រិត្តបទល្មើសកាប់ដឹងជញ្ជូនឈើ ត្រង់ចំណុចអាទំបន់ទឹកស្ទឹងទី៣នេះ មិនមែនទើបតែកើតមាននោះទេ គឺបានធ្វើសកម្មភាពយូយាមកហើយដោយគ្មានការបង្រ្កាបទាល់តែសោះ ហើយនៅខាងក្រោមកន្លែងធ្វើសកម្មប្រព្រិត្តបទល្មើសព្រៃឈើនេះ ក៍មានស្នាក់ការកម្លាំងបង្រ្កាបសុីអាយផងដែរ ឥឡូវបន្ថែមទាំងប៉ុស្តិ៍មន្រ្តីបរិសា្ថនថែមមួយកន្លែងទៀតនៅកៀកទីនោះតែម្តង ប៉ុន្តែប៉ុស្តិ៍មន្រ្តីបិរស្ថានខាងលើត្រូវបានគេសង្ស័យជាកន្លែងកុងត្រូលជជុះសម្រាប់ដាក់យកលុយតែប៉ុណ្ណោះ ទើបបានជាគ្មានការបង្រ្កាបបែបនេះបើទោសជាគេឃើញបទល្មើសនៅនឹងភ្នែកក៍ដោយ កុំថាស្នាក់ការសមត្តកិច្ចទប់ស្កាត់ និងបង្រ្កាបដល់ទៅពីស្ថាប័នប៉ុន្មានទៀតក៍មិនអាចដែរ ព្រោះកត្តាសំខាន់នោះប្រយោជន៍នោះទេ។
ពាក់ព័ន្ធនឹងករណីកើតមានសកម្មភាពបទល្មើសព្រៃឈើខាងលើ ហើយគ្នានការបង្រ្កាបដោយគេសង្ស័យជាប់ពាក់នឹងមន្រ្តីបើកដៃឲ្យជនប្រព្រិត្ត អ្នកការសែតមិនអាចស្វែងរកដើម្បីសុំការពន្យល់បាននោះទេ ប៉ុន្តែអភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកទាំងមូលផងនោះ លោក សូ សាហុង ប្រាប់ថាករណីខាងលើលោកមិនដឹងនោះទេ ព្រោះធម្មតាមន្រ្តីទាំងនោះអង្កភាពឬថ្នាក់ដាក់មកដើម្បីត្រួតពិនិត្យ ទប់ស្កាត់ ព្រមទាំងបង្រ្កាបបទល្មើសព្រៃឈើ ឬបទល្មើសសត្វ។ល។ ប៉ុន្តែលោក សន្យានឹងស្រាវជ្រាវ ក្នុងករណីខាងលើ៕ ប៉ឹម ពិន