ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេចរន្តអគ្គិសនីឆេះផ្សារពោធិ៍លង្កាអស់៨៥តូបនិងទ្រព្យសម្បត្តិអាជីវករជាលើកទី២

ចែករំលែក៖

ខេត្តសៀមរាប ៖ អគ្គិភ័យបានឆាបឆេះ ផ្សារពោធិ៍លង្កាកណ្តាលក្រុងសៀមរាប ទាំងយប់អធ្រាត្របណ្តាលឱ្យឆេះអស់តូប ចំនួន៨៥តូប និងខាតបង់ទ្រព្យសម្បត្តិរបស់ អាជីវករដល់ទៅ៧០ភាគរយឬ៨០ភាគ រយ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ រស់នៅជិតផ្សារនោះ រហូតដល់អាជីវករ លក់ដូរក្នុងផ្សារបាននាំគ្នារត់មកជញ្ជូនអីវ៉ាន់ ទាំងយប់ ប៉ុន្តែពុំមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍ភ្លើងឆេះនេះទេ ។ ហេតុការណ៍ អគ្គិភ័យឆេះផ្សារនោះបានកើតឡើងនៅ វេលាម៉ោង១២និង ៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅ ចំណុចខាងលិចមាត់ស្ទឹង ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។

តាមប្រភពពីនគរបាលមូលដ្ឋានបានប្រាប់ថា មុនពេលកើតហេតុមានប្រជាពល រដ្ឋរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលស្លក្រាមថា មានទុសេ្សចរន្តអគ្គិសនីឆេះ ផ្សារពោធិ៍លង្កាពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ក៏បានរាយការណ៍បន្តទៅនគរបាល ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាល ខេត្ត ដើម្បីចុះមកជួយអន្តរាគមន៍ ។

ប្រភពបានបន្តថា ក្នុងហេតុការណ៍ខាង លើនោះគេបានឃើញរថយន្តពន្លត់អគ្គិភ័យមកពីស្នងការដ្ឋាននគរបាលខេត្តចំនួន៤ គ្រឿងមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចំនួន៤គ្រឿងនិងរថយន្តអាជ្ញាធរអប្សរា ចំនួន២គ្រឿង ទើបអាចទប់ស្ថានភាពបាន ទាំងស្រុងមិនឲ្យឆ្លងទៅផ្ទះពលរដ្ឋដែលនៅ ជិតនោះ ។

ប្រភពបានបញ្ជាក់ថា តូបទាំងអស់នៅ ផ្សារពោធិ៍លង្ការនោះសរុបមានចំនួន១០ ១តូប ប៉ុន្តែឆេះអស់ចំនួន៨៥តូបនិងខូចខាត សម្ភារទ្រព្យសម្បត្តិរបស់បងប្អូនអាជីវករប្រមាណ៧០ភាគរយទៅ៨០ភាគរយ ។ ករណីឆេះផ្សារនេះជាលើកទី២ ហើយ ដែលលើកទី១នៅអំឡុងឆ្នាំ២០១៥បណ្តាល មកពីទុស្សេចរន្តអគ្គិសនីសង្ស័យថាការ តបណ្តាញភ្លើងនិងការគ្រប់គ្រងរបស់មេ ផ្សារមិនបានល្អ ៕ ប៊ុន រិទ្ធី

Untitled-1 copy


ចែករំលែក៖