ព័ត៌មានទាន់ហេតុការណ៍៖

ចក្រវាឡពេជ្រ បញ្ចេញរឿងបុរាណ វេទមន្តស្នេហ៍

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តភាគបែបបុរាណ របស់ផលិតកម្មចក្រវាឡពេជ្រភាពយន្តរឿង វេទមន្តស្នេហ៍បានប្រកាសចេញផលិតហើយកាលពីថ្ងៃទី២ ខែមីនានេះ ។ ខ្សែភាពយន្តនេះ នឹងត្រូវផលិតដោយការសម្រិតសម្រាំងដើម្បីប្រកួតទីផ្សារភាពយន្តភាគបច្ចុប្បន្ន ។

តារាប្រុស ឌីម ឧត្តម និងត្រូវប៉ះជាមួយតួអង្គជាប្រពន្ធដល់ទៅ៤រូបគឺកញ្ញា លី ច័ន្ទសីហា កញ្ញា មាស សម្ផស្ស កញ្ញា ម៉ា ដាលីស និងកញ្ញា យ៉ែម ស្រីពេជ្រ។ ក្រៅពីតារាសម្តែងខាងលើ ក៏នឹងមានវត្តមានចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀតមានដូចជាអ្នកនាង ប៉ែន សុផានី អ្នកនាងស្វែង សុជាតា លោក លន់ វីរតារាជាដើម ។

លោក ឌីម ឧត្តមបញ្ជាក់ថា លោកពិតជាមានអារម្មណ៍ប្លែកដែលទទួលបានការឱកាសម្តែងជាលើកដំបូងក្នុងផលិតកម្មចក្រវាឡពេជ្រភាពយន្ត ហើយសម្តែងក្នុងរឿងបែបបុរាណសម័យលង្វែក ។ លោកថា លោកសម្តែងជាតួសេដ្ឋីដែលក្រៅពីមានទ្រព្យច្រើនលោកក៏ឆ្លងកាត់ការរៀបការនិងមានភរិយារហូតដល់ទៅ៤រូប។ លោកថា ក្រោយអានរឿងនេះចប់គឺលោកជឿជាក់ថា ជាភាពយន្តភាគខ្មែរបុរាណដែលល្អសម្រាប់ទស្សនិកជន ។ លោកថា មានឈុតឆាកជាច្រើនលាយឡំគ្នាក្នុងភាពយន្តមួយនេះទាំងកម្សត់ កំប្លែង ឈ្នានីស និងអាភីនិហា។

អគ្គនាយិការផលិតកម្មចក្រវាឡពេជ្រ ភាពយន្តអ្នកស្រី ថុង ស៊ីវទៀង បានលើកឡើងថា នេះ គឺជារឿងភាគទី៥ហើយរបស់ផលិតកម្មលោកស្រី ហើយភាពយន្តថ្មីដែលផលិតកម្មចេញថតនៅពេលនេះនឹងចាយទុនខ្ពស់ជាមុនព្រោះតែមានឈុតឆាកច្រើនត្រូវចំណាយខ្ពស់ ទាំងទីតាំងថត និងសម្លៀកបំពាក់។ អ្នកស្រីបញ្ជាក់ថារឿងនេះអ្នកស្រី បាននិពន្ធជាមួយអ្នកស្រីយូរ កុសល្យកាលពីជាង១០ឆ្នាំមុនមកម៉្លេះ។ ភាពយន្តនេះនឹងត្រូវចេញទៅថតច្រើននៅតំបន់មួយចំនួននៅខេត្តកំពត ដែលនឹងផ្តិតយកនៅទេសភាពមាត់ព្រែកដ៏ស្រស់ស្អាតរបស់ខេត្តនេះ។ អ្នកស្រីបញ្ជាក់ដែរថារឿងនេះមានសរុបចំនួន៣៤ ភាគ និងចំណាយពេលផលិតប្រមាណ៤ ខែ។ បន្ទាប់ពីរឿងនេះផលិតកម្មលោកស្រីគ្រោងនឹងបន្តផលិតភាពយន្តបែបបុរាណថ្មីមួយទៀតគឺរឿង ព្រះមោឃលាន និងរឿងភាគបែបសម័យទំនើបចំនួន២រឿងផ្សេងទៀតផងដែរ ។

អ្នកស្រីរំពឹងដែរថា ភាពយន្តភាគបែបបុរាណថ្មី ដែលកំពុងផលិតនេះនឹងទទួលបាបនការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥នៅពេលខាងមុខនេះ ៕ វឌ្ឍនា

IMG_4916 IMG_4873 IMG_4876 IMG_4884 IMG_4887 IMG_4903 IMG_4908


ចែករំលែក៖