ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យបែកថ្នាំហូតខ្សែក្រវាត់ចងកធ្វើសម្លាប់ខ្លួនក្នុងទ្រុងមាន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញយកចងកសម្លាប់ខ្លួនបានសម្រេច ដោយយកខ្សែក្រវាត់ចងព្យួរនៅនឹងសរសទ្រុងមាន់ក្បែរផ្ទះបងប្អូន ហើយត្រូវបានគេសង្ស័យថាបណ្ដាលមកពីបែកថ្នាំញៀន ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងទ្រុងមាន់ក្បែរផ្ទះបងរបស់ជនរងគ្រោះ ភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។

លោក អនុសេនីយ៍ឯក អ៊ុន ហូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលាបបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែម សេន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅមិនពិតប្រាកដ (លែងលះប្រពន្ធកូន) នៅជាមួយបង ប្អូន ឬសាច់ញាតិផ្សេងៗ ស្ថិតក្នុងភូមិ-សង្កាត់កើតហេតុ ។

លោកអនុសេនីយ៍ឯកបន្តថា បើតាមការរៀបរបពីសាច់ញាតិបងប្អូននិយាយថា ប៉ុន្មានថ្ងៃនេះ ឃើញជនរងគ្រោួភ័យៗ ផ្អើលៗ ខ្លាចៗ ចេះតែដើរនិយាយម្នាក់ឯង ឃើញសមត្ថកិច្ចនេះ សមត្ថកិច្ចនោះច្រើនមករកចាប់ខ្លួន ប៉ុនែ្តត្រូវបានបងប្អូនលួងលោមនាពេលកន្លងមក លុះព្រឹកថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនតែម្តង ហើយបានរាយការណ៍ប្រាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីសហការគ្នាចុះទៅស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ។

សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យដោយលទ្ធផលពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យជាប់ការសង្ស័យនឹងករណីឃាតកម្មនោះទេ ទើបធ្វើកិច្ចសន្យាប្រគល់សាកសពជូនសាច់ញាតិយកទៅចាត់ចែងតាមប្រពៃណី៕ ប៉ឹម ពិន

ae (1) ae (2) ae (3)


ចែករំលែក៖