ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនជនសង្ស័យ៤នាក់ខណៈសម្ងំជក់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួន ខណៈសម្ងំប្រើប្រាស់នៅក្នុងបន្ទប់ដកហូតឧបរករណ៍ប្រើប្រាស់មួយចំនួន និងដាវសាំមូរ៉ៃមួយដើម ។

ហេតុកាការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៤នាក់នោះ ទី១ឈ្មោះ ង ក្តិប អាយុ១៧ឆ្នាំ នៅផ្ទះស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទី២ ឈ្មោះ ឯក សុខុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ទី៣ ឈ្មោះ ម៉ម រ៉ូឌី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ទី៤ ឈ្មោះ ព្រហ្មចាន់ វណ្ណៈសុទ្ធារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដោយមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរថា មានក្រុមជនសង្ស័យបានមកពួនសម្ងំប្រើប្រាស់ថ្នាំញៀននៅទីតាំងខាងលើ ទើបកម្លាំងចុះប្រតិបត្តិការចុះឆែកឆេរ និងរកឃើញសម្ភារប្រើប្រាស់មួយចំនួន ទើបឃាត់ខ្លួនជនសង្ស័យទាំងនោះតែម្តង ។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសួរនាំ និងចាត់ការទៅតាមនីតិវិធី៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖